09/11/2020 14:36 GMT+7 Email Print Like 0

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់


 ភ្ញៀវទេសចរណ៍សំដែងការពេញចិត្តនៅពេលដែលមកទស្សនានៅគោលដៅទេសចរណ៍ Con Ho - ខេត្ត Tra Vinh
 

នៅក្នុងសប្តាហ៍នេះ កម្មវិធីរបស់យើងខ្ញុំនឹងចំណាយពេលវេលាដើម្បីណែនាំដល់មិត្តអ្នកស្តាប់នូវអត្ថបទដែលមានចម្លើយល្អបំផុតចំពោះសំណួរទី ៣ នៃការប្រឡង“ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម”ឆ្នាំ ២០២០ ក្រោមប្រធានបទ“ការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប)” ។

ប្រិយមិត្តជាទីរាប់អាន! ពេលដែលបង្កើតកម្រងសំណួរសម្រាប់ការប្រឡងនេះ គណៈកម្មការរៀបចំកម្មវិធីបានវាយតម្លៃថានេះគឺជាសំណួរល្អប៉ុន្តែវាពិតជាលំបាកបន្តិចណាស់ ពីព្រោះព័ត៌មានអំពីបញ្ហានេះគឺមិនត្រូវបានគេស្គាល់ជាទូទៅដូចសំណួរផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំកម្មវិធីក៏មានភាពសប្បាយរីករាយនិងមានការភ្ញាក់ផ្អើលនៅពេលដែលទទួលបានចម្លើយល្អៗជាច្រើនពីមិត្តអ្នកអំពីស្តាប់អំពីខ្លឹមសារនេះតែម្តង។

ជាក់ស្តែង ទោះបីជាមានការបកស្រាយខុសៗពីគ្នាក៏ដោយ ក៏ប៉ុន្តែអត្ថបទប្រឡងជាច្រើន បានផ្តល់ព័ត៌មានមូលដ្ឋានអំពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នោះគឺ វៀតណាម បានចាប់ផ្តើមចូលរួមក្នុងជួរកងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាខែឧសភា ឆ្នាំ ២០១៤ ជាមួយនឹងការបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម និងបញ្ជូននាយទាហានចំនួន ២ នាក់ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព (នាយទាហានខាងព័ត៌មានទាក់ទង) នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ កាលពីខែមេសា ឆ្នាំ ២០១៥ វៀតណាមបានបញ្ជូននាយទាហានចំនួន ៣ រូបទៅបំពេញបេសកកម្មនៅឯស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នាថ្ងៃទី ៥ ខែមករាឆ្នាំ ២០១៨ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ត្រូវបានបង្កើតជាផ្លូវការ។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានបញ្ជូននាយទាហានរាប់រយនាក់ឱ្យចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនោះមានកងពេទ្យកំរិត ២ នៅឯស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ការចូលរួមនិងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។ ម្យ៉ាងវិញទៀតអង្គការសហប្រជាជាតិ បានជ្រើសរើសប្រទេសវៀតណាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ល្អមួយសម្រាប់កងកម្លាំងថែរក្សាសន្តិភាពអន្តរជាតិផងដែរ។

ជាពិសេស មិត្តអ្នកស្តាប់ជាច្រើន ក៏បានលើកឡើងនិងសង្កត់ធ្ងន់នូវការចូលរួមចំណែករបស់វៀតណាមចំពោះបេសកកម្មរក្សាសន្តិភាពពិភពលោក និងក្នុងតំបន់ ដូចជាការចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងខែនៃការកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ. ស. ប (ខែមករាឆ្នាំ ២០២០) ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ តាមរយៈគំនិតផ្តួចផ្តើមនិងការខិតខំប្រឹងប្រែង ដើម្បីសន្តិភាពពិភពលោកនៅលើវេទិកាពហុភាគីអន្តរជាតិជាដើម។

ជាថ្មីម្តងទៀត គណៈកម្មការរៀបចំកម្មវិធី បានកោតសរសើរនិងទទួលស្គាល់ មិត្តអ្នកស្តាប់ ដែលមានចម្លើយល្អនិងពិសេសចំពោះសំណួរទី ៣ ហើយសំខាន់ជាងនេះទៀត គឹមិត្តទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍និងក្តីស្រឡាញ់ពិសេសចំពោះវៀតណាម ដូចជាមិត្តអ្នកស្តាប់ Johnny Antonio RamírezLópez (សញ្ជាតិប៉េរូ- កម្មវិធីជាភាសាអេស្ប៉ាញ); មិត្តអ្នកស្តាប់ Rabi Sankar Bosu (សញ្ជាតិឥណ្ឌា- កម្មវិធីជាភាសាអង់គ្លេស); មិត្តអ្នកស្តាប់ Ashik Eqbal Tokon (សញ្ជាតិបង់ក្លាដែស - កម្មវិធីជាភាសាអង់គ្លេស); មិត្តអ្នកស្តាប់ Tiet Fei (សញ្ជាតិចិន - កម្មវិធីភាសាចិន); អ្នកស្តាប់ Sergey Afanasyev (សញ្ជាតិអ៊ុយក្រែន- កម្មវិធីជាភាសារុស្ស៊ី); និងមិត្តអ្នកស្តាប់ Rudi Hartono (សញ្ជាតិឥណ្ឌូនេស៊ី - កម្មវិធីជាភាសាឥណ្ឌូនេស៊ី)។

វិទ្យុសំឡេងវៀតណាមសូមអបអរសាទរនិងមានបំណងចង់ទទួលបានការគាំទ្រនិងការធ្វើរួមដំណើរបន្តទៀតរបស់មិត្តអ្នកស្តាប់ក្នុងពេលខាងមុខទៀត។ សូមអរគុណច្រើន!

សូមអញ្ជើញប្រិយមិត្តក្រឡែកមើលទៅវិស័យទេសចរណ៍។ ក្នុងសប្តាហ៍កន្លងមកនេះ កម្មវិធីយើងខ្ញុំទទួលបានសំបុត្ររបស់មិត្តអ្នកស្តាប់កម្ពុជាឈ្មោះ Kim SokMeng ដោយមានបំណងចង់ស្វែងយល់អំពី“ គោលដៅទេសចរណ៍ Con Ho - ខេត្ត Tra Vinh” ។ តោះយើងរួមគ្នាស្វែងយល់អំពីគោលដៅដ៏ទាក់ទាញនេះ អ្នកទាំងអស់គ្នា!

Con Ho នៅឃុំ My Duc ស្រុក Cang Long ខេត្ត Tra Vinh គឺជាកោះតូចៗមួយ (ឬហៅថាកូនកោះ) ដែលមានទីតាំងស្ថិតនៅចំកណ្តាលទន្លេ Co Chien  ។ ជាមួយនឹងទំហំផ្ទៃដី ២៥ ហិកតា ដែលទទួលបានអំណោយផលដ៏ល្អពីធម្មជាតិជាច្រើន កូនកោះ Con Ho បានក្លាយទៅជា «គ្រាប់ត្បូងតូចមួយ» ដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍ និង ទេសចរណ៍ផ្សងព្រេងជាច្រើនប្រភេទ។ ជាមួយនឹងលក្ខណៈពិសេស ដែលស្ថិតនៅតាមដងទន្លេហូរពីទឹកទន្លេទៅកាន់សមុទ្រ ហេតុដូច្នេះ Con Ho មានប្រព័ន្ធអេកូឡូស៊ីសម្បូរបែប រួមមានផលិតផលផ្លែឈើប្រចាំតំបន់ពិសេស ដូចជាក្រូចថ្លុង ដូង ខ្នុរ ផ្លែទឹកដោះនិងចេកក្រមួន ព្រមទាំងគ្រឿងសមុទ្រទឹកសាបគ្រប់ប្រភេទដូចជា ខ្យង បង្គា ត្រីអន្ទង់ និងផ្សំជាមួយការចិញ្ចឹមមាន់ស្រែផងដែរ។ នាបច្ចុប្បន្ននេះ មានគ្រួសារចំនួន ២១ ដែលកំពុងរស់នៅទីនេះ ហើយប្រជាជជនមានចរិតរួសរាយរាក់ទាក់ ដោយនៅតែរក្សាបាននូវព្រលឹងស្រុកស្រែរបស់ភាគខាងត្បូងវៀតណាមនៅទីនេះផងដែរ។ បន្ទាប់ពីខេត្ត Tra Vinh មានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ Con Ho ត្រូវបានប្រជាជនគាំទ្រនិងមានបំណងប្រាថ្នាថានេះនឹងក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ល្អដើម្បីជួយឲ្យប្រជាជនមានជីវភាពរស់ថ្មីគ្រាន់បើជាងមុន ព្រមទាំងរួមគ្នាថែរក្សានិងអភិរក្សនូវលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ Con Ho ផងដែរ។

គួរបញ្ជាក់ថាអេកូទេសចរណ៍ និងទេសចរណ៍តាមបែបសហគមន៍ គឺជានិន្នាការសម្រាប់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងផលិតផលទេចរណ៍ពិសេសរបស់ខ្លួន Con Ho ប្រាកដជាត្រូវបានមនុស្សជាច្រើនស្គាល់ដល់ ហើយជីវភាពរស់នៅរបស់ប្រជានេសាទនៅទីនេះនឹងកាន់តែប្រសើរឡើងផងដែរ។

សារជាថ្មីម្តងទៀត កម្មវិធីយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការដែលមិត្តអ្នកស្តាប់បានផ្ញើសំបុត្រមកកាន់កម្មវិធីក្នុងសប្តាហ៍កន្លងមក។ រាល់ការចែករំលែកនិងមតិយោបល់របស់មិត្តអ្នកស្តាប់ បានបង្ហាញពីការចាប់អារម្មណ៍និងនិងការគាំទ្រចំពោះកម្មវិធីយើងខ្ញុំផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ