ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
រដូវបុណ្យផ្កាដាឡាត ជាបុណ្យវប្បធម៌ - ទេសចរណ៍មានលក្ខណៈលំដាប់ជាតិ និងអន្តរជាតិ បានរៀបចំតាមពេលកំណត់ពីរឆ្នាំម្តង ជាពាណិជ្ជសញ្ញាបុណ្យមួយ ដែលពោរពេញទៅដោយលក្ខណៈពិសេសដោយឡែកនៃទីក្រុងដាឡាត ខេត្តឡឹមដុង (Lam Dong)។ រដូវបុណ្យផ្កាឆ្នាំនេះ មានប្រធានបទ “ដាឡាត ហើយនឹងផ្កា” ព្រមជាមួយសកម្មភាពលើកស្ទួយតម្លៃផ្កា និងវិស័យផ្កា ក្លាយជាប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំងពិសេសដោយឡែក មានតែមួយគត់នៅខេត្តឡឹមដុង (Lam Dong)។ ដើម្បីរៀបចំរដូវបុណ្យផ្កាលើកនេះ ដាឡាតបានរៀបចំសាងសង់បរិយាកាសផ្កាសិល្បៈទ្រទ្រាយធំ ទូទាំងទីក្រុង ទុកសម្រាប់ភ្ញៀវទេសចរមានឱកាសគយគន់សម្រស់ស្រស់ស្អាតនៃផ្កាដាឡាត។ តាមគណៈកម្មការរៀបចំឱ្យដឹងថា មានថូផ្កាស្រស់ស្អាតជាង២៥០.០០០ថូ អំពីផ្កាបងសាយ (bonsai) រុក្ខជាតិលម្អរ ទេសភាពព្រៃភ្នំខ្នាតតូច ចំនួនជាង៦.០០០ស្នាដៃ អំពីផ្កាអ័រគីដេ Cymbidium អ័រគីដេផ្លាស់ប្តូរហ្សែនជាដើម ជាង២.៥០០ស្នាដៃ តែងបានតុបតែងប្រើប្រាស់បម្រើនារដូវបុណ្យនេះ។ ទន្តឹមនោះ ភូមិផ្កាប្រពៃណីល្បីឈ្មោះនៅដាឡាតដូចជា៖ វ៉ានថាញ (Van Thanh) ថៃផៀន (Thai Phiên) ហាដុង (Ha Dong) ជាដើម ព្រមជាមួយនឹងវាលផ្ការាប់ពាន់ បើកទ្វារទទួលភ្ញៀវទេសចរ។ ពិសេសសហគ្រាសផលិតអាជីវកម្មផ្កាធំៗ របស់ដាឡាតដូចជា៖ Dalat Hasfarm ក្រុមហ៊ុនព្រៃផ្កាដាឡាតជាដើម ក៏បានបង្ហាញកម្មវិធីឧទ្ទេសនាម និងសម្តែងផ្កាសិល្បៈពិសេសជាច្រើន ដើម្បីផ្សព្វផ្សាយអំពីប្រៀបខ្លាំងនៃវិស័យផ្កាដាឡាត។
អញ្ជើញមកជាមួយនឹងរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩ ភ្ញៀវទេសចរប្រាកដចំណូលចិត្ត លង់អាម្មណ៍ចំពោះសម្រស់ស្រស់បំព្រង ឆើតឆាយនៃចម្ការផ្កា វាលផ្កាកំពុងបញ្ចេញសម្រស់អួតគ្នា ក្រោមពន្លឺព្រះអាទិត្យ គ្របដណ្តប់ដោយវាយោត្រជាក់នាថ្ងៃចុងសិសិរដូវ នៅស្រុកពាន់ផ្កាដាឡាតដ៏មនោរម្យនេះ។ ជុំវិញមាត់បឹងស្វឹនហឿង (Xuan Huong) ដ៏ល្អុកល្អើន ព្រមទាំងវិថីនៃមជ្ឈមណ្ឌលទីក្រងដាឡាត ផ្កាព្រួតគ្នាបញ្ចេញសម្រស់គ្រប់ទិសទី។ ផ្កាអួតសម្រស់តាំងពីក្នុងផ្ទះរហូតដល់ខាងក្រៅវិថីក្រុង ទាំងនៅលើរបៀង បង្អួចផ្ទះ និង សណ្ឋាគារជាងដើម។ ផ្កានាំមកបរិយាកាសមួយដ៏ពោរពេញទៅដោយក្តីស្រឡាញ់ និងមនោរម្យភាព។ ដាឡាត ជាដែនដីដ៏អស្ចារ្យ ជាទីកន្លែងមិនត្រឹមតែមានខ្ពង់រាបដើមស្រល់ដូចរឿងព្រេង ជ្រោះ ជ្រលងភ្នំដណ្តប់ដោយសន្សើមសស្គុះ ដែលមាននៅស្រុកពាន់ផ្កា។ នៅទីនេះផ្កាដុះរៀងរាលលើវាលស្រែ ផ្កាបានដុះនៅគ្រប់ទិសទី។ ប្រការនោះមិនត្រឹមតែបង្កើតបានសម្រស់ស្រស់ដោយឡែក ដែលធ្លាប់មាននៃទីក្រុងស្បៃសន្សើមចុះអ័ព្ទ នៅទាំងបង្កើតបានជាប្រៀបខ្លាំងមួយដោយឡែក សម្រាប់វិស័យទេសចរណ៍ វិស័យដាំដុះនិងផ្កានាំចេញ, នាំឱ្យដាឡាតក្លាយជាទីក្រុងផ្ការបស់វៀតណាម ហើយជាមជ្ឈមណ្ឌលនាំផ្កាចេញ របស់អាស៊ីអាគ្នេយ៍ទៀតផង៕
អនុវត្តន៍៖ ថាញហ្វ័រ ត្រឹន ថាញយ៉ាង
ពិធីលើកបង្គោលទង់នៅរាជវាំងហ្វេ
ពិធីសែនសូមសេចក្តីសុខឲ្យដំរី
ក្របីក្នុងជីវភាពរស់នៅវប្បធម៌វៀតណាម
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន