
ទទួលជួបជាមួយលេខាទូទាំងប្រទេសបក្សកុម្មុយនិស្ត បារាំង Pierre Laurent
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងពិធីទទួលជួបជាមួយលេខាទូទាំងប្រទេសបក្សកុម្មុយនិស្ត បារាំង Pierre Laurent មកសម្តែងការគួរសម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា បក្សកុម្មុយនិស្តបារាំងដោយតួនាទីនិង ឬទ្ធានុភាពរបស់ខ្លួនជួយឧបត្ថម្ភនិងជម្រុញឲ្យរដ្ឋអំណាចបារាំងបន្តសន្ទុះអភិវឌ្ឍន៍ទំ នាក់ទំនងជាមួយវៀតណាមដែលមានស្រាប់។
ក្នុងឱកាសនេះ លោក Pierre Laurent បានដាក់ចេញសំណើរ រៀបចំការឲ្យសក្តិសមការលើកតម្កើងលោកប្រធានហូជីមិញ ដែលជាមនុស្សមានគុណបំណាចយ៉ាងឧត្តុងឧត្តមសម្រាប់បក្សកុម្មុយនិស្តទាំងពីរនិងសម្រាប់ប្រទេសជាតិទាំងពីរ បារាំង -វៀតណាម។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី២៧ ខែមិនា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសមា គមន៍មិត្តភាព បារាំង-វៀតណាម ដឹកនាំដោយប្រធានសមាគម Gerard Daviot ។
នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីចាកចេញពីទីក្រុងប៉ារើស បញ្ចប់ប្រ កបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសបារាំង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋគុយបា តាមសេចក្តីអញ្ជើញរបស់លេខាទី១ គណៈ កម្មាធិការមជ្ឈឹម បក្ស កុម្មុយនិស្តគុយបា និងជាប្រធានក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រី លោក Raul Castro Ruz ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀណាម