• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិន - ជប៉ុន - កូរ៉េខាងត្បូងសន្យាជំរុញការចរចាពាណិជ្ជកម្មសេរី

ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបានសន្យាបង្កើនការចរចាដែលកំពុងប្រព្រឹត្តទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។

ចិន - ជប៉ុន - កូរ៉េខាងត្បូងសន្យាជំរុញការចរចាពាណិជ្ជកម្មសេរី (រូបថត៖ TTXVN)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក  Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនលោក Hiroshi Kajiyama និងរដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងលោក  Sung Yun-mo បានលើកឡើងការសន្យាក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២២ ខែធ្នូនៅទីក្រុងប៉េកាំង ប្រទេសចិន មុនពេលកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំរដ្ឋមន្ត្រីពាណិជ្ជកម្មទាំង ៣ នេះនៅទីក្រុង Cheng Du ប្រទេសចិននាថ្ងៃទី ២៤ ខែធ្នូ។ កិច្ចប្រជុំរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបានរៀបចំឡើងប្តូរវេនរវាងប្រទេសទាំង៣។ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំត្រីភាគីនៅឆ្នាំនេះ ហើយនាពេលថ្មីៗនេះបានព្យាយាមជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដូចជា ជប៉ុននិងកូរ៉េខាងត្បូង ក្នុងបរិបទដែលការនាំចេញកំពុងធ្លាក់ចុះដោយសារតែជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top