22/01/2019 09:05 GMT+7 Email Print Like 0

ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយវៀតណាម


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក Xiong Bo  

 នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ​បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Xiong Bo ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសា​ធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។
 
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាម និងចិន​គួរតែពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ការរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ ទន្ទឹម​ជាមួយ​គ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពនិងដោះស្រាយ ឲ្យបាន​សម​ស្រប​រាល់​បញ្ហា​ទ្វេភា​គី​​រវាងប្រទេសទាំង​ពីរ ឈរលើមូល ដ្ឋានគោរពនូ​វទស្សនៈទូទៅ​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រ ទេសទាំងពីរនិងគោរពច្បាប់អន្តរជាតិ សំដៅនាំ​មកនូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូនដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ រួមចំណែកសម្រាប់សន្តិ ​ភាពកិច្ចសហប្រតិប​ត្តិការនិងការអ​ភិវឌ្ឍក្នុង​តំបន់​និង​លើពិភព​លោក។​

ចំណែកខ្លួន លោក Xiong Bo បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាលចិនជា និច្ចកាល គោរព​នូវទំនាក់ទំ​នងមិត្ត​ភាព​ជាមួយវៀ​តណា​ម។ ឯកអគ្គរដ្ឋទូត លោ​ក Xiong Bo មានបំណងថា នាពេល​ខាងមុខ ប្រទេសទាំង​ពីរ​នឹង​បន្តបង្កើន​ការជួបប្រាស្រ័យជាន់ខ្ពស់ ជំរុញទំនាក់ទំនងភា​ពជាដៃគូ សហប្រតិ​បត្តិការ​យុទ្ធសាស្ត្រចិន - វៀត​ណាម​ ឲ្យមានការ​អភិវឌ្ឍ​ស្ថិរភាពនិងមានផ្លែ​ផ្កា៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ