21/04/2019 11:03 GMT+7 Email Print Like 0

ចាប់ផ្ដើមគម្រោងបោសសម្អាតជាតិគីមីពុល dioxin នៅតំបន់ព្រលានយន្តហោះ Bien Hoa


 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមនិងព្រឹទ្ធសមាជិកអាមេរិកលោក Patrick Leahy (រូបថត៖tuoitre.vn)
 

 គម្រោងនេះបានបង្ហាញយ៉ាង ច្បាស់នូវការខិត​ខំប្រឹងប្រែងរួម​រវាងវៀត​ណាម​ជាមួយអាមេរិក​ក្នុងការ​ជំនះ​ពុះពារ​ លើផលវិបាកដោយសង្គ្រាម តាមនោះធ្វើអោយ​ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោ​យបន្តរីក​ចម្រើន​យ៉ាង​ស៊ីជំរៅថែមទៀត។

គម្រោង​បោសសម្អាតជាតិគីមីពុល dioxin នៅតំបន់ព្រលានយន្តហោះ Bien Hoa ត្រូវបាន​ចាប់ផ្ដើម​នាព្រឹក​ថ្ងៃទី​២០​ ខែមេសា។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Truong Hoa Binh បា​ន​វាយ​តម្លៃខ្ពស់​ចំពោះកា​រខិត​ខំប្រឹង ប្រែងរបស់សមត្ថកិច្ចវៀតណាមក្នុងកិច្ចសហការជាមួយសមត្ថកិច្ចអាមេរិក សំដៅ ដំណើរការ​គម្រោង​ជំនះពុះ​ពារលើផលវិបាកដោយគ្រាប់បែកមីន​ និងជាតិគីមីពុលក្រោយពីសង្គ្រាម ដែលក្នុងនោះ​មាន​គម្រោងបោសសម្អាតជា​តិគីមីពុល dioxin នៅព្រលានយន្តហោះ Bien ​Hoa។ តាមលោក​ថា គម្រោងនេះ​បានបង្ហាញយ៉ាង ច្បាស់នូវការ​ខិតខំប្រឹង​ប្រែងរួម​រវាងវៀត​ណាម​ជាមួយ​អាមេរិក​ក្នុង​ការ​ជំនះ​ពុះពារ​ លើ​ផលវិបាកដោយសង្គ្រាម តាមនោះធ្វើអោយទំនាក់ទំន​ងភាពជាដៃគូគ្រប់ជ្រុង ជ្រោ​យបន្តរីក​ចម្រើន​យ៉ាង​ស៊ីជំរៅថែមទៀត។​

​​ចំណែកឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink បានថ្លែងថា៖​ “យើង​ខ្ញុំមាន​កិត្តិយ​សយ៉ាងខ្លាំង​ដោយមានវត្តមាននៅទីនេះ។ ដោ​យមាន ការជួយឧបត្ថម្ភនិង​ការបញ្ជាណែនាំ​របស់​ឯកឧត្តម​ព្រឹទ្ធសមាជិក​ Patrick Leahy ក៏ដូចជាឯកឧ​ត្តមព្រឹទ្ធសមាជិកផ្សេងចំនួន៨រូបទៀ​ត ខ្ញុំជឿជាត់​ថា គម្រោងបោស​ សម្អាតជាតិគីមីពុល dio​xin នៅព្រលានយន្តហោះ Bien ​Hoa នឹងប្រព្រឹត្តទៅ ប្រក​បដោយ​ជោគ​ជ័យ”​។

នាព្រឹក​ថ្ងៃដដែល ស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) និងការិយា ល័យស្ថាប័ន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិទទួល​បន្ទុកការជំនះពុះពា​រលើ ផលវិបាកដោយ​គ្រាប់បែក​មីននិង​ជាតិ​គីមី​ពុលក្រោយ ពីសង្គ្រាម នៅវៀតណាម (ការិយាល័យ ៧០១) បានចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នាស្ដីពី ការកែ​លំអគុណ​ភាពជីវភាពរស់​នៅសម្រាប់ជនពិការនៅខេត្តចំនួន៧របស់វៀតណាមរួ​មមាន៖ Quang Tri Thua Thien Hue Quang Nam Binh Dinh Dong Nai Binh Phuoc និង Tay Ninh៕​

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ