លោក Bui Quang Vinh អតីតរដ្ឋមន្រ្តីក្រសួងផែនការណ៍និងវិនិយោគ និងជាសមាជិកមួយក្នុងក្រុមនេះ (រូបថត៖TTXVN)
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខា លើសេចក្ដីសំរេចចិត្តលើការបង្កើតក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយក រដ្ឋមន្រ្តី ដោយមានសាស្ត្រាចារ្យ Vu Viet Ngoan អតីតប្រធានគណៈកម្មាធិការ ឃ្លាំមើលហិរញ្ញវត្ថុជាតិ ជាប្រធានក្រុម រួមមានសមាជិក១៤នាក់ទៀតជាអ្នក ជំនាញការខាងសេដ្ឋកិច្ចជួរមុខនៅក្នុងនិងក្រៅប្រទេស។ ក្រុមនេះមានភារកិច្ច ផ្ដល់មតិចំពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីពីយុទ្ធសាស្ត្រ ផែនការ គំរោងការណ៍ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចជា រៀងរាល់ឆ្នាំ។ព្រមទាំង ពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពី ដំណោះស្រាយ វិធានការទប់ទល់ នឹងបម្រែបម្រួលនៃស្ថានភាពសេដ្ឋកិច្ចនៅ ក្នុងប្រទេសនិងអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម