ព័ត៌មាន

ចាប់បដិសន្ធិក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល


 លោក Bui Quang Vinh អតីតរដ្ឋមន្រ្តីក្រសួងផែនការណ៍និងវិនិយោគ និងជាសមាជិកមួយក្នុងក្រុមនេះ (រូបថត៖TTXVN)

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខា លើសេចក្ដី​សំរេច​ចិត្ត​លើការ​បង្កើត​ក្រុម​ពិគ្រោះ​យោបល់​សេដ្ឋកិច្ច​របស់នាយក រដ្ឋម​ន្រ្តី ដោយមានសាស្ត្រាចារ្យ Vu​ Viet Ngoan អតីត​ប្រធាន​គណៈ​កម្មាធិការ​ ឃ្លាំមើ​លហិរញ្ញវត្ថុជាតិ ជាប្រធានក្រុម រួមមានសមាជិ​ក១៤នាក់​ទៀតជាអ្នក ជំនាញការខា​ងសេដ្ឋកិច្ចជួរ​មុខនៅក្នុង​និងក្រៅប្រទេស។ ក្រុមនេះមាន​ភារកិច្ច ផ្ដល់មតិ​ចំពោះនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ស្ដីពី​យុទ្ធសាស្ត្រ​ ផែន​ការ គំរោងការណ៍ ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កិច្ច​ជា រៀងរាល់ឆ្នាំ។ព្រមទាំង ពិគ្រោះយោ​បល់ជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិ​បាលស្ដីពី ដំណោះស្រាយ វិធានការ​ទប់ទល់ នឹងបម្រែបម្រួលនៃស្ថានភាពសេដ្ឋ​កិច្ចនៅ ក្នុងប្រទេសនិងអន្តរជាតិ​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top