21/10/2019 10:25 GMT+7 Email Print Like 0

គំនូរប្រជាប្រិយដុងហូ (Dong Ho) - ដង្ហើមរបស់ភូមិរបរមួយនៅប្រទេសវៀតណាម

តាំងពីយូរ​លង់​មកនេះហើយ ​ប្រជាជនវៀតណាមរស់​នៅ​តំបន់​ដីសណ្តខាងជើង​មានទម្លាប់ទិញគំនូរ​ដុងហូ ​(Dong Ho) ដើម្បីតុបតែងផ្ទះ​ នៅ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី ដោយ​បំណង់ប្រាថ្នានូវ​ជីវភាព​រស់​នៅ​សុខដុមរមនា។ ដូច្នេះ​ផ្ទាំងគំនូរដុងហូ ​​(Dong Ho)​ ​នៅយ៉ាងជិតស្និទ្ធ​នឹង​ជីវភាព​រស់​នៅ​​របស់ប្រជាជនវៀតណាម​​ និងឆ្លងកាត់ច្រើនជំនាន់​ហើយត្រូវបានរដ្ឋទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី​​ជាតិ។ រហូតមកដល់ពេលនេះ​គំនូរដុងហូ​ ​​(Dong Ho)ហួសពីតំបន់ជនបទ ថែមទាំងបានអនុវត្ត​លើវិស័យសិល្បៈ​ជា​ច្រើន​ដូចជា៖​ការគូរ​ ចម្លាក់​ម៉ូត​សម្លៀក​បំពាក់​និង​សេរ៉ាមិច​​ ដែល​នាំឱ្យ​កម្លាំង​រស់​នៅ​សម្រាប់​គំនូរ​ប្រពៃណី​ដែលឆ្លងកាត់ដំណាក់កាល​ចុះឡើង​ឥតឈប់​ឈរ​​នៃ​ឧប្បទវហេតុប្រវត្តិសាស្ត្រ។​

ថែរក្សាសម្រស់នៃគំនូរដុងហូ (Dong Ho)

គំនូរដុងហូ(Dong Ho) បានបង្កើតនៅសតវត្សរ៍ទី ១៧ នៅភូមិដុងហូ (Dong Ho) ឃុំសង់ហូ (Song Ho) ស្រុក ថួនថាញ់ (Thuan Thanh) ខេត្តបាក់និញ (Bac Ninh)។ នាប្រហែលឆ្នាំ ១៩៤៥ ភូមិដុងហូ (Dong Ho) មាននាមត្រកូលចំនួន ១៧ ដែលទាំងអស់នេះបានគូរគំនូរ។ ឆ្លងកាត់ឆ្លងកាត់ដំណាក់កាលចុះឡើងឥតឈប់ឈរនៃឧប្បទវហេតុប្រវត្តិសាស្ត្រ រហូតមកដល់បច្ចុប្បន្ននេះភូមិដុងហូ (Dong Ho) មានតែ ២ គ្រួសារពុម្ភគំនូរ (Dong Ho) ដែលជាគឺគ្រួសារសិល្បករ ង្វៀនហឹវសាម (Nguyen Huu Sam) និងសិល្បករ ង្វៀនដាំងចេ (Nguyen Dang Che)។ ពួកគេបានអភិរក្សពុម្ភឈើចំនួន ១.០០០ និងបានស្តារពុម្ភឈើបុរាណឡើងវិញចំនួន ៥០០ ។

សិល្បករ ង្វៀន ហ៊ឹវក្វា (Nguyen Huu Qua) ជាកូនប្រុសរបស់សិល្បករ ង្វៀន ហ៊ឹវសាម (Nguyen Huu Sam) បានចែករំលែកថា៖ “ នៅពេលដែលខ្ញុំកើតនិងធំឡើងដឹងក្តី ខ្ញុំបានជក់ចិត្តនឹងគំនូរដុងហូ (Dong Ho) ដូចជាមោទនភាពរបស់គ្រួសារយើង។ នៅពេលឪពុកខ្ញុំនៅរស់ លោកបានសោកសៅស្ងាត់មើលបន្ទះពុម្ភឆ្លាក់ឈើរាប់រយដែលគ្របដណ្ដប់ដោយធូលី ប៉ុន្តែលោកនៅតែរំលឹកកូនចៅប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈបោះពុម្ភគំនូរ (Dong Ho) និងរក្សាវប្បធម៌នៃស្រុកកំណើត”។

នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារសិល្បករ ង្វៀន ហ៊ឹវក្វា (Nguyen Huu Qua) លីល្បការិនី ង្វៀន ធីអាញ់ (Nguyen Thi Oanh) ង្វៀន ហ៊ឹវហ័រ (Nguyen Huu Hoa) បានរក្សានិងអភិរក្សបន្ទះពុម្ភឈើជាង ៥០០ ដែលប្រគល់បន្តដោយជីដូនជីតារបស់គេ។ សិល្បករ សិល្បការិនីបានរក្សាបន្ទះពុម្ភឈើយ៉ាងម៉ត់ចត់ ចៀសវាងការប៉ះពាល់ពីអាកាសធាតុ និងការបំផ្លាញដោយសត្វកណ្តៀរ។ ចាប់ពីបន្ទះពុម្ភឈើ សិល្បករ សិល្បការិនីបានច្នៃប្រឌិតចំណុចថ្មីមួយចំនួនទៀត ដើម្បីបង្កើតសោភណ្ឌភាពជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃនាសព្វថ្ងៃនេះនិងធ្វើឲ្យគំនូរកាន់តែរស់រវើកថែមទៀត។


ដំណាក់កាលឆ្លាក់លើឈើដើម្បីបង្កើតពុម្ភឈើពុម្ភគំនូរដុងហូ (Dong Ho)។ រូបថត៖ កុងដាត


បន្ទះពុម្ភឆ្លាក់លើឈើគំនូរ "អាពាហ៍ពិពាហ៍កណ្តុរ" ។ រូបថត៖ កុងដាត

ដំណើរការឆ្លាក់ពុម្ភឈើនិងវត្ថុធាតុដើមមួយចំនួនដែលបង្កើតពណ៌បានប្រើប្រាស់ក្នុងគំនូរដុងហូ (Dong Ho) ដូចជា៖ ពណ៌លឿង (ធ្វើពីផ្កា) ពណ៌សពណ៌ស (សំបកឈើ) ពណ៌ក្រហម (ក្រួសពណ៌ក្រហម ឈើស្បែង) ។ រូបថត៖ កុងដាត

ដំណើរការឆ្លាក់ពុម្ភឈើនិងវត្ថុធាតុដើមមួយចំនួនដែលបង្កើតពណ៌បានប្រើប្រាស់ក្នុងគំនូរដុងហូ (Dong Ho) ដូចជា៖ ពណ៌លឿង (ធ្វើពីផ្កា) ពណ៌សពណ៌ស (សំបកឈើ) ពណ៌ក្រហម (ក្រួសពណ៌ក្រហម ឈើស្បែង) ។ រូបថត៖ កុងដាត

មានគំនូរដុងហូ (Dong Ho) មួយចំនួន សិប្បករត្រូវប្រើប្រាស់បន្ទះពុម្ភឆ្លាក់លើឈើជាច្រើន ដើម្បីបោះពុម្ពយ៉ាងលំអិតនូវចំណុចដាច់ដោយឡែកពីគ្នា។ រូបថត៖ កុងដាត

បន្ទាប់ពីបញ្ចប់ការបោះពុម្ភជាសារវន្ត សិល្បករដុងហូ (Dong Ho) បន្តគូរដោយដៃ ដើម្បីឱ្យរូបភាពបានល្អឥត ខ្ចោះ។ រូបថត៖ កុងដាត

សិល្បករដុងហូ (Dong Ho) បានហាលគំនូរ នៅទីធ្លានៃខាងមុខ​ផ្ទះរបស់ពួកគេ។ រូបថត៖ កុងដាត





គំនូរ “វិញហ័រ (Vinh hoa)” គំនូរ ហ្វូងសត្វជ្រូកនិងនិងគំនូរ ទទួលជោគជ័យហើយត្រឡប់ទៅស្រុកកំណើតវិញដើម្បីថ្វាយជីដូនជីតា ដែលគឺជាប្រភេទគំនូរសំខាន់ៗ នៃគំនូរប្រជាប្រិយដុងហូ (Dong Ho)  ។ រូបថត៖ កុងដាត

បន្ទះពុម្ភឆ្លាក់លើឈើនៃគំនូរ "អង្គុយនិងផ្លុំខ្លុយលើខ្នងក្របី" ។ រូបថត៖ កុងដាត

*មជ្ឈមណ្ឌលគំនូរប្រជាប្រិយដុងហូ  (Dong Ho)  ៖
គេហទំព័រ៖ http://tranhdongho.bacninh.
com
ស្វែងយល់អំពីមូលដ្ឋានផលិតគំនូរដុងហូ (Dong Ho)  ៖
សិល្បករ ង្វៀន ដាំងចេ (Nguyen Dang Che) ។
ទូរស័ព្ទលេខ ០២២៣៨៦៥៣០៨

សិល្បករ ង្វៀន ដាំងតាំម (Nguyen Dang Tam)
ទូរស័ព្ទលេខ ០៩១ ៣០០៩៤៣៣ ។
អ៊ីមែល៖ tamlangho@gmail.com

សិល្បការិនី ង្វៀន ធីអាញ (Nguyen Thi Oanh)។
ទូរស័ព្ទលេខ ០៣៦២១៨១១៣៥

សិល្បករ ង្វៀន ហ៊ឹវក្វា (Nguyen Huu Qua) ។
ទូរស័ព្ទលេខ ០៩៤៦២០៤៦៩៨

* ទីកន្លែងដាក់តាំងគំនូរដុងហូ (Dong Ho)  នៅទីក្រុងហូជីមិញ៖
គេហទំព័រ៖ www.tranhdangiandongho.vn
៦១២/១ វិថី វ៉ វ៉ាន់គៀត (Vo Van Kiet)  សង្កាត់ កូវខ (Cau Kho)  ខណ្ឌទី ១

១៦៤៨ វិថី វ៉វ៉ាន់គៀត (Vo Van Kiet)  សង្កាត់ ១៦ ខណ្ឌទី ៨
ទូរស័ព្ទលេច ០៩៣៧ ៣០៧ ៩៨៨ ។
អ៊ីមែល៖ ab@tranhdangiandongho.vn.t

 
ភាពរឹងមាំនិងពិសេសរបស់គំនូរដុងហូ (Dong Ho) គឺការបោះពុម្ពដោយដៃ ចាប់ពីដំណាក់កាលធ្វើពុម្ភឆ្លាក់លើឈើរួមផ្សំនឹងការសរសេរដោយដៃ ពណ៌និងរឿងរ៉ាវបានលើកឡើងក្នុងគំនូរដែលបង្កើតលក្ខណៈប្លែកៗ។  វត្ថុធាតុដើមដែលគេបានបោះពុម្ភគំនូរដុងហូ (Dong Ho) មួយផ្ទាំងដែលមានប្រភពដើមពីធម្មជាតិ។

គំនូរណាមានប៉ុន្មានបន្ទះឆ្លាក់លើឈើមានន័យថាគំនូរនោះមានប៉ុន្មានពណ៌ដែរ។ គំនូរបានបោះពុម្ភលើក្រដាស យ៉ (Do) (គេ​យក​សំបក​ដើមឈើយ៉ (Do) ដើម្បី​ធ្វើ​ក្រដាស) ហើយលាបពីលើស្រទាប់ពណ៌ប្រាក់ (នេះគឺជាម្សៅដែលកិនឲ្យម៉ដ្ឋពីសំបកគ្រំ)។

ក្រដាសយ៉ (Do) មានទំហំខុសគ្នា ប៉ុន្តែទំហំតូចបំផុតគឺ ១១ សង្ទីម៉ែត្រ x ១២សង្ទីម៉ែត្រ។ ទន្ទឹមនឹងនេះ ទំហំធំបំផុតគឺ ២២សង្ទីម៉ែត្រ x ៣១ សង្ទីម៉ែត្រ។ ផ្ទាំងគំនូរត្រូវបានដាក់ក្នុងក្របរូបថត ឬធ្វើស៊ុមឬរនាមជុំវិញគំនូរដោយបន្ទះឈើ។

លោក ង្វៀន ហ៊ឹវហ័រ (Nguyen Huu Hoa) ជាសិល្បករម្នាក់នៃភូមិដុងហូ (Dong Ho)  បានឲ្យដឹងថា៖ កាលពីមុនគំនូរដុងហូ (Dong Ho)  ត្រូវបានគេហៅថាគំនូរ
តេត ពីព្រោះសិល្បករបានបោះពុម្ភគំនូរប្រភេទនេះសម្រាប់ការលក់នៅចុងឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការតុបតែងផ្ទះនិងបិទគំនូរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ថែមទាំងការសែនថ្វាយរបស់ប្រជាជនផងដែរ។ ផ្ទាំងគំនូរត្រូវបាន​បិទ​លើ​ជញ្ជាំងផ្ទះដើម្បីស្វាគមន៍បុណ្យតេត និងប្រជាជនចង់ទទួលបាននូវភាពរីក​ចំរើន​និងសុភមង្គលឆ្នាំថ្មី។

ប្រធានបទដែលសិល្បករបង្ហាញក្នុងគំនូរគឺជារូបភាពពិតៗទាក់ទងនឹងជីវភាពប្រចាំថ្ងៃនៅតំបន់ជនបទនៃដែនដីសណ្តរខាងជើង ចាប់ពីរូបភាពសត្វដែលចិញ្ចឹម​​​នៅក្នុងផ្ទះវាលស្រែ របៀបរស់នៅរបស់ប្រជាជនដូចជា៖ ក្របី ជ្រូក និង ត្រី , កណ្តុរ, ហ្វូងមាន់, ហ្វូងជ្រូក, រូបភាពទារកអោបមាន់វិញហ័រ (Vinh Hoa), អោបទាភូក្វី (Phu Quy)។

ផ្ទាំងគំនូរចំអកដូចជាគំនូរអាពាហ៍ពិពាហ៍កណ្តុរ គំនូរច្រណែន ... គំនូរបង្ហាញជីវភាពប្រចាំថ្ងៃដូចជា៖ បោកចំបាប់ យោលទោង លោកបណ្ឌិតត្រឡប់ទៅស្រុកកំណើតវិញ  គំនូរបែបប្រវត្តិសាស្ត្រដូចជាលោកស្រីបាទ្រុង (Ba Trung) ភូដុងធៀនវង (Phu Dong Thien Vuong) ងក្វៀន (Ngo Quyen)ឬ រឿងគាវ (Kieu) រឿងថាច់សាញ (Thach Sanh)។ ក្រៅពីនេះ មានរូប គំនូរ សក្ការៈបូជាដូចជា៖ គំនូរឫស្សី គំនូររុក្ខជាតិទាំង ៤ ...

ផ្ទាំងគំនូរដុងហូ (Dong Ho)  ក្នុងជីវិតប្រចាំថ្ងៃនាបច្ចុប្បន្ននេះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគំនូរដុងហូ (Dong Ho)  ត្រូវបានភ្ញៀវទេសចរបរទេសយកចិត្តទុកដាក់។ ពួកគេបានមកទស្សនានិងទិញគំនូរ (Dong Ho)  ដែលធ្វើជាវត្ថុអនុស្សាវរីយ៍។ ប្រការនេះបានលើកទឹកចិត្តនិងជំរុញការរក្សានិងរីកចំរើនគំនូរ (Dong Ho)  ។

គំនូរដុងហូ (Dong Ho)  របស់ក្រុមគ្រួសារសិល្បករ ង្វៀន ហ៊ឹវសាម (Nguyen Huu Sam) និងកូន ៗ បានដាក់តាំងពិព័រណ៍ នៅសហរដ្ឋអាមេរិក ហើយបានបញ្ជាទិញគំនូរចំនួន ៥០០ ផ្ទាំង ។ រោងសិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយដុងហូ (Dong Ho)   ង្វៀន ដាំងចេ (Nguyen Dang Che) មានពលករចំនួន ៨ នាក់ដែលបានទទួលការបញ្ជាទិញនាំចេញជាច្រើន ទៅកាន់អាមេរិកនិងជប៉ុន។

សិល្បករ ង្វៀន ដាំងតាម (Nguyen Dang Tam) បាននិយាយឲ្យដឹងថា “រោងសិប្បកម្មធ្វើច្រើនបំផុតក្នុងមួយថ្ងៃ អាចបានផលិតគំនូរចំនួន ១០០០ ផ្ទាំង។ កូន ៗ និងចៅ ៗ របស់លោក ង្វៀន ដាំងចេ (Nguyen Dang Che)  សុទ្ធតែបានទទួលពានរង្វាន់ដៃមាសសម្រាប់ការអភិរក្សគំនូរប្រជាប្រិយដែលប្រគល់ដោយសមាគមភូមិរបរវៀតណាម។


ភ្ញៀវទេសចរអន្តរជាតិជ្រើសរើស គំនូរប្រជាប្រិយដុងហូ (Dong Ho)  ជាវត្ថុអនុស្សាវរីយ៍ នៅពេលមកទេសចរណ៍ប្រទេសវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម


សិល្បការិនី ង្វៀន ធីអាញ់ (Nguyen Thi Oanh) ណែនាំកូនសិស្សអំពីរបៀបបោះពុម្ភគំនូរដុងហូ (Dong Ho)  ។ រូបថត៖ កាសែតរូបភាពវៀតណាម


ក្បូនរចនា  និមិត្តរូបក្នុងគំនូរប្រជាប្រិយដុងហូ (Dong Ho)  ត្រូវបានអនុវត្តលើអាវផាយ។  រូបថត៖ កុងដាត

សិល្បការិនី វូ ធីង្វៀនអាញ (Vu Thi Nguyet Anh) (ខេត្តឡឹមដុង (Lam Dong)) បង្ហាញសោភណ្ឌភាពមិនអាចកាត់ថ្លៃបាននៃគំនូរដុងហូ (Dong Ho)  ដោយការប្រើប្រាស់ស្លាបមេអំបៅ។ រូបថត៖ ៖ កាសែតរូបភាពវៀតណាម

សិប្បករនៅភូមិដាយបាយ (Dai Bai) (ឃុំ ដាយបាយ (Dai Bai) ស្រុក យ៉ាប៊ិញ (Gia Binh) ខេត្ត បាក់និញ (Bac Ninh)  បានចាក់ពុម្ភស្ពាន់តាមគំនូរគំនូរប្រជាប្រិយដុងហូ (Dong Ho)  ដែលបង្កើតមុខមាត់ថ្មីសម្រាប់គំនូរនារីទទួលយកផ្លែដូង។ រូបថត៖កាសែតរូបភាពវៀតណាម
សិប្បករនៅភូមិដាយបាយ (Dai Bai) (ឃុំ ដាយបាយ (Dai Bai) ស្រុក យ៉ាប៊ិញ (Gia Binh) ខេត្ត បាក់និញ (Bac Ninh)  បានចាក់ពុម្ភស្ពាន់តាមគំនូរគំនូរប្រជាប្រិយដុងហូ (Dong Ho)  ដែលបង្កើតមុខមាត់ថ្មីសម្រាប់គំនូរនារីទទួលយកផ្លែដូង។ រូបថត៖កាសែតរូបភាពវៀតណាម

ថ្ងៃនេះមកដល់ភូមិសុងហូ (Song Ho) ដើម្បី ស្វែងយល់អំពីគំនូរដុងហូ (Dong Ho) ភ្ញៀវទេសចរសប្បាយរីករាយណាស់ ពីព្រោះនៅទីនោះមានមជ្ឈមណ្ឌលអភិរក្សគំនូរដុងហូ (Dong Ho) ស្ថិតនៅក្នុងបរិវេណនៃរោងជាងរបស់គ្រួសារសិល្បករ ង្វៀន ដាំងចេ (Nguyen Dang Che)។ 
ផ្ទាំងគំនូរដុងហូ (Dong Ho) បង្ហាញប្រធានបទចំនួន ៥ ដូចជា៖ គំនូរសក្តារៈបូជាគំនូរប្រវត្តិសាស្រ្ត គំនូរអបអរសាទរ គំនូរជីវភាពប្រចាំថ្ងៃ និងគំនូររូបភាព។

ទីកន្លែងនេះមានបន្ទប់បែបប្រពៃណីដាក់តាំងគំនូរដុងហូ(Dong Ho) រាប់ពាន់ផ្ទាំងហើយភ្ញៀវទេសចរអាចស្វែងយល់នូវដំណើរការបោះពុម្ភគំនូរដុងហូ (Dong Ho) ជាមួយសិប្បករ។ បច្ចុប្បន្ននេះខេត្តបាក់និញ (Bac Ninh) មានដំណើរកំសាន្តជាច្រើនតាមពីស្រុក ធួនថាញ់ (Thuan Thanh) វត្តយៅ (Dau) - វត្តប៉ូតថាប (But Thap) - ភូមិធ្វើគំនូរដុងហូ (Dong Ho) ដែល ទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។

ក្រៅពីនេះនៅទីក្រុងហូជីមិញ  (Ho Chi Minh) ក្រុមហ៊ុន អប់រំ អានប៊ិញ (An Binh) បានសហការ ជាមួយសាលា អន្តរជាតិជាច្រើននៅប្រទេសវៀតណាម ដើម្បីរៀបចំកម្មវិធីដែលកូនសិស្សអាចស្វែងយល់នូវដំណើរការធ្វើគំនូរប្រជាប្រិយដុងហូ (Dong Ho)  និងអភិវឌ្ឍន៍គេហទំព័រ៖ www.tranhdangiandongho.vn។ គេហទំព័រនេះបានឧទ្ទេសនាមដល់ភ្ញៀវអន្តរជាតិ។

លោកស្រី ធូហាំង (Thu Hang) នាយិការក្រុមហ៊ុនបានមានប្រសាសន៍ថា“ យើងបានផ្លាស់ប្តូរថ្មីសម្រាប់គំនូរប្រជាប្រិយដុងហូ (Dong Ho) ចាប់ពីធ្វើប្រអប់ទុកគំនូរ  ខិតប័ណ្ណណែនាំដំណើរការធ្វើគំនូរប្រជាប្រិយដុងហូ (Dong Ho) វត្ថុធាតុដើមនិងអត្ថន័យនៃគំនូរនីមួយៗ ដែលបានសរសេរជាភាសាវៀតណាមនិងភាសាអង់គ្លេស ដូច្នេះភ្ញៀវទេសចរបរទេសអាចយល់ច្បាស់ពីវប្បធម៌ប្រជាប្រិយ​វៀត​ណាម​” ។

ប៉ុន្តែក្នុងភូមិដុងហូ (Dong Ho) មានសិប្បករ សិល្បការិនីជាតិចតួចដែលនៅតែដឹងពីរបៀបធ្វើគំនូរប្រជាប្រិយនេះ។   ទន្ទឹមនឹងនេះ​ភាគច្រើនជាសិល្បករ សិល្បការិនីវ័យចំណាស់ បើសិនជាគ្មានការប្រគល់ គំនូរប្រភេទនេះនឹងត្រូវបាត់បង់តាមពេលវេលា។ ដូច្នេះប្រទេសវៀតណាមកំពុងបំពេញសំណុំបែបបទអំពីគំនូរប្រជាប្រិយដុងហូ (Dong Ho) ដើម្បីស្នើឱ្យអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលការការពារជាបន្ទាន់។

អត្ថបទ៖ ប៊ីកវ៉ាន់ - រូបថត៖ កុងដាត ឯកសារ

បណ្តាអត្ថបទបានផ្សាយ