06/02/2019 09:15 GMT+7 Email Print Like 0

“គោលដៅសម្រាប់ការស្វែងយល់វប្បធម៌អឺរ៉ុប” នៅទីក្រុងហាណូយ

ចាប់តាំងពីពីរឆ្នាំមុន វិថីថ្មើរជើងជំវិញបឹង Ho Guom មិនគ្រាន់តែជាគោលដៅរបស់ប្រជាជននៅចុងសប្តាហ៍ប៉ុណ្ណោះទេ ថែមទាំងជា “គោលដៅសម្រាប់ការស្វែងយល់វប្បធម៌អឺរ៉ុប” ទៀតផង។ ជនវៀតណាមមិនចាំបាច់ត្រូវទៅកាន់អាឡឺម៉ង់ បែលហ្ស៊ិក បារាំង ស្វីសជាដើមឡើយ នៅតែបានស្វែងយល់អំពីលក្ខណៈវប្បធម៌ពិសេសរបស់ប្រទេសនិមួយៗ។

ក្នុងឆ្នាំ២០១៨ ស្ថានទូតប្រទេសនានារបស់សហភាពអឺរ៉ុបប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីបុណ្យមានលក្ខណៈវប្បធម៌អឺរ៉ុបនៅវិថីថ្មើជើងជំវិញបឹង Ho Guom។ ជាពិសេសគឺព្រឹត្តិការណ៍ “ភូមិអឺរ៉ុប” - គឺជាសកម្មភាពពិសេសមួយក្នុងកម្មវិធី “បណ្ដាទិវាវប្បធម៌អឺរ៉ុប២០១៨” ដែលប្រព្រឹត្តទៅពីថ្ងៃទី ៤  ដល់ថ្ងៃទី ៦ ខែឧសភា។

ដំណើរស្វែងយល់អឺរ៉ុបរបស់ភ្ញៀវទេសចរបានចាប់ផ្តើមដោយការទទួល “លិខិតឆ្លងដែន” បន្ទាប់មក “ភូមិអឺរ៉ុប” នៅវិថីថ្មើរជើងជំវិញបឹង Ho Guom។ ដោយមាន “លិខិតឆ្លងដែន” ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ប្រទេសអឺរ៉ុបចំនួន១ ៨ ពីអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ ហ្វាំងឡង់ ដល់បារាំង ឆែក អេស្ប៉ាញ ស៊ុយអែត អ៊ីតាលី បែលហ្សិក។ល។ នៅស្ដង់នៃប្រទេសនិមួយៗ ភ្ញៀវទេសចរនឹងមានការបោះត្រា “ឆ្លងដែន” និងស្វែងយល់លក្ខណៈវប្បធម៌ពិសេសរបស់ប្រទេសនេះ។ លក្ខណៈវប្បធម៌ពិសេសរបស់ប្រទេសនិមួយៗនៅ “ភូមិអឺរ៉ុប” ធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្មវិធី Balade en France នៅវិថីថ្មើជើងជុំវិញបឹង Ho Guom (រូបថត៖ ស្ថានទូតបារាំងប្រចាំនៅវៀតណាម)

ទន្ទឹមនឹងនោះ នៅ“ភូមិអឺរ៉ុប” ភ្ញៀវទេសចរមានឱកាសស្តាប់បទចម្រៀងសំដែងដោយតារាចម្រៀងដ៏ល្បីល្បាញមកពីប្រទេសអឺរ៉ុប។ បង Nguyen Tien Dat នៅទីក្រុងហាណូយ បានចែករំលែកថា៖ “អស្ចារ្យណាស់ ខ្ញុំមិនត្រូវទៅឆ្ងាយទេ ប៉ុន្ដែនៅបានស្វែងយល់លក្ខណៈអត្តសញ្ញាណវប្បធម៌អឺរ៉ុបដ៏សំបូរបែបនិងពិសេសអញ្ចឹង”។

យោងតាមឯកអគ្គរដ្ឋទូត - ប្រធានក្រុមបេសកកម្មអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angelet អោយដឹងថា ការចាត់តាំងព្រឹត្តិការណ៍ “ភូមិអឺរ៉ុប” ក្នុងបំណងតភ្ជាប់វប្បធម៌រវាងអឺរ៉ុបជាមួយវៀតណាម។ លោក Bruno Angelet បានចែករំលែកថា ទីក្រុងហាណូយគឺជា “គ្រាប់កែវពេជ្រ" របស់អាស៊ី។ ក្រុមបេសកកម្មអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការអភិរក្សតម្លៃវប្បធម៌របស់ទីក្រុងហាណូយក្នុងរយៈពេលកន្លង មក។ ក្រុមបេសកកម្មអឺរ៉ុបជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជាកម្លាំងចលករសម្រាប់ក្រុមបេសកកម្មអឺរ៉ុបរៀបចំព្រឹត្តិការណ៍ស្រដៀង នាពេលខាងមុខនេះ។ ភាពជោគជ័យរបស់ “ភូមិអឺរ៉ុប” បានជម្រុញស្ថានទូតអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅទីក្រុងហាណូយរៀបចំសកម្មភាពរបស់ខ្លួននៅឆ្នាំ២០១៨។

ពិធីបុណ្យអឺរ៉ុបទាំងនេះបាននាំមកនូវការឆ្លងកាត់ភាពជាក់ស្ដែងគួរឲ្យចាប់អារម្មណ៍ឲ្យប្រជាជន និងភ្ញៀវទេសចរ​ នៅទីក្រុងហាណូយ។ ពីនេះ យើងអាចបញ្ជាក់ថា ការចាត់តាំងវិថីថ្មើរជើងជុំវិញបឹង Ho Guom គឺជាសេចក្តីសម្រេចចិត្តត្រឹមត្រូវរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងហាណូយដល់មិត្តភក្តិអន្តរជាតិ និងធ្វើឲ្យពិភពលោកខិតមកជិតវៀតណាមថែមទៀត៕

តាមកាសែតកងទ័ពប្រជាជនអនឡាយ

បណ្តាព័ត៌មានបានផ្សាយ