10/11/2019 12:19 GMT+7 Email Print Like 0

គេហទំព័រ“ The Diplomat” បានផ្សាយថាប្រទេស​វៀតណាមនឹង​គូសសញ្ញាក្នុងវឌ្ឍនភាព​នៃតួនាទីរបស់ខ្លួននៅឆ្នាំ ២០២០​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីថ្ងៃ លោក Prayuth Chan-o-cha (រូបថត៖ TTXVN)
 

ប្រទេស​វៀតណាមមានតួនាទីកាន់តែសកម្មនៅក្នុងអាស៊ាន នឹងត្រូវដោះស្រាយរាល់បញ្ហាក្នុងតំបន់ ហើយនេះ​គឺជា​បញ្ហា​ប្រឈម​ធំៗសម្រាប់​ប្រទេ​ស​វៀត​ណាម​នៅពេល​ដែល​ប្រទេស​នេះ​ចូល​កាន់​តំណែង​ជាប្រធាន​អាស៊ាន​បន្ត​វេន​ជាផ្លូវការក្នុងឆ្នាំ ២០២០។

នេះគឺ​ជា​ការអត្ថាធិប្បាយ របស់អត្ថបទដែលត្រូវបានផ្សាយនៅលើគេហទំព័រ“ The Diplomat” កាលពីថ្ងៃទី ៨ ខែវិច្ឆិកា​កន្លង​មក ដោយមានចំណងជើងថា“ តើវៀតណាមនឹងធ្វើជាប្រធាន​អាស៊ាន​នៅឆ្នាំ ២០២០ យ៉ាង​ដូច​ម្តេច​ដែរ​?”  អ្នកនិពន្ធនៃអត្ថបទនេះបានឲ្យដឹងថា ការដែល​វៀតណាម​ធ្វើជាប្រធាន​អាស៊ាន​បន្តវេន​នៅឆ្នាំ​ក្រោយ​​ប្រទេស​វៀតណាម នឹងគូសសញ្ញានូវការបោះជំហានមួ​យក្នុង​តួនាទី​របស់ខ្លួន។ អត្ថបទ​នេះ​ក៏បាន​ជឿជា​ក់ថា​ វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ នឹងបន្តប្រកានខ្ជាប់តាមខ្លឹមសារទាំងនេះ ជាពិសេស​នៅឆ្នាំ ២០២០ ដោយកត់សំគាល់រយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ក៏ដូចជាគូ​សសញ្ញាពាក់កណ្តាលផ្លូវនៃចក្ខុវិស័យសហគមន៍អាស៊ា​នរហូតដល់​ឆ្នាំ ២០២៥ ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ