01/01/2020 13:32 GMT+7 Email Print Like 0

គុណភាពនៃចំនួនប្រជាជនវៀតណាមត្រូវបានកែលម្អជាច្រើន


 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP)
 

នាយ​កដ្ឋានផ្សព្វផ្សាយព័ត៌មាននិងអប់រំ (ចំណុះអគ្គនាយ​កដ្ឋាន​ទទួល​បន្ទុក​ចំនួន​ប្រជា​ជន​និង​ផែន​ការគ្រួសា​រ​ក្រសួងសុខាភិបាលវៀតណាម) មានឲ្យដឹងថាល្បឿនកំណើន​ប្រជាជនត្រូ​វបា​ន​គ្រប់​គ្រង​ហើយ​នា​បច្ចុប្បន្ន​​ប្រជាជនវៀត​ណាម មានចំនួន ៩៦,២ លាននាក់; រចនាសម្ព័នប្រជាជនបានប្រែក្លាយជាវិ​ជ្ជមាន ចំនួន​ប្រជាជន​ដែលមានអាយុធ្វើការបានកើនឡើងយ៉ាងខ្លាំង​ ដោយឈានដល់រយៈពេលប្រជា ជន«មាស»​ចាប់​ពីឆ្នាំ​ ២០០៧។ គុណភាពរបស់ប្រជាជនត្រូវបានកែលម្អលើផ្នែកជាច្រើន ហើយ​អាយុកាល​មធ្យម​សម្រេច​បាន ៧៣,៦​ ឆ្នាំ ដែលខ្ពស់ជាងប្រទេសជាច្រើនដែលមានប្រាក់ចំណូល​ ជាមធ្យមសម្រាប់មនុស្សម្នាក់ៗផងដែរ។ យុទ្ធសាស្ត្រប្រ​ជាជន វៀតណាមដល់ឆ្នាំ ២០៣០ ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម​អនុម័ត​ដោយកំណត់​គោលដៅ​ទូទៅគឺ​រក្សាអត្រាការមានកូនឱ្យបានរឹ​ងមាំ រក្សាអាត្រាភេទនៅពេល​កើតដល់កំរិត​តុល្យភាព​ធម្មជាតិ​បែងចែក​ចំនួនប្រជាជនឲ្យសមស្របនិងលើកកំពស់គុណភាព​ចំនួនប្រជាជនដើម្បី ​រួមចំណែក​ក្នុងការអភិវឌ្ឍ​ជាតិយ៉ាង​ឆាប់រហ័ស និងប្រកបដោយចីរភាពផងដែរ​៕ ​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ