• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី


គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី (VNA)

វៀតណាមគប្បីមានការប្តេជ្ញាចិត្តនយោបាយ ដើម្បីនាំប្រទេសជាតិ​អភិវឌ្ឍន៍ក្នុង​ដំណាក់កាលថ្មី។ នេះគឺ​ជាការ​អះអាង​​របស់​នាយក​រដ្ឋមន្ត្រី​​រដ្ឋាភិបាល ​លោក Nguyen Xuan Phuc ដែល​បាននាំចេញនៅកិច្ចប្រជុំ​ online ​របស់​រដ្ឋាភិបាល​ជា​មួយ​​ថ្នាក់ដឹកនាំ​ខេត្ត​​ទីក្រុង​​ចំនួន ៦៣ នាពេលថ្ងៃត្រង់ទី​២៩ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទីក្រុង​​ហាណូយ​។ នេះ​ក៏ជាសារ​​ដែល​​នាយក​រដ្ឋមន្ត្រី​​មាន​គោល​បំណង​ផ្ញើ​ដល់  មជ្ឈដ្ឋាន​ថ្នាក់ដឹក​នាំគ្រប់​ជាន់​ថ្នាក់​ក្នុង​ការ​អនុវត្ត​​គោល​ដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ឆ្នាំ​២០១៧។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​លើក​ច្បាស់​ថា៖

​«ខ្ញុំស្នើឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំខេត្តក្រុងប្រមូលផ្តុំលើការបញ្ជាណែនាំក្នុងឆ្នាំ​ ២០១៧ យ៉ាង​ម៉េច​ដើម្បី​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច លើក​កំពស់កំណើនខ្ពស់ថែម​ទៀត តភ្ជាប់​នឹងការរៀបចំរចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ចឡើង​វិញ ផ្លាស់ប្តូរថ្មី​រូប​​សណ្ឋានកំណើន ​លើក​កំពស់​ទិន្នផល​គុណភាព ​និង​សមត្ថិភាព​ប្រកួត​ប្រជែង​។ ប្រសិន​បើមិនរៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ ដោយដាច់​ខាតទេនោះ​វៀតណាម នឹង​ថយ​ក្រោយហើយ​មិនអាច​ដោះស្រាយ បាន​ការ​សាកល្បង​​សេដ្ឋកិច្ច​សង្គម បរិស្ថាន​ការ​ពារប្រទេស និងសន្តិសុខកិច្ចការបរទេសបានឡើយ។ ទន្ទឹមនឹងនោះ​វៀត​​ណាម​ ក៏នឹង​មិនបង្រួញ​គំលាត​អភិវឌ្ឍន៍ ជាមួយ​ប្រទេសដទៃ​លើពិភព​លោក​​ទេបាន​​ដែរ​។»
 
​លោក Nguyen Xuan Phuc បាននាំចេញភារកិច្ចជាក់ស្តែងចំនួន ៣០​​ សំរាប់​​ក្រសួងផ្នែក​ដើម្បី​អនុវត្ត ភាគ​ច្រើន​​គឺភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។
 
«ទីមួយគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផលរណាមិនឲ្យហួស​ពីកំរិត ៤%។​ នេះគឺ​ជាលក្ខ័ន្តិ​ដំបូង​​បង្អស់។ ក្រសួង​រៀបចំផែន​ការ និងវិនិយោគ​ក្រសួង​​ហិរញ្ញ​​វត្ថុធនាគា​​ជាតិ​ គប្បីប្រុងប្រយ័ត​​អនុវត្តវិធីសាស្ត្រ ដើម្បី​​​ធានា​ឲ្យ​បាន​គោល​ដៅត្រៀម​ខ្លួន ជាស្រេចធ្វើ​អន្តរគមន៍​ក្នុងករណី​ចាំបាច់​។ ទីពីរ​គឺស្ថាប័ន​ផ្នែក​គ្រប់​ជាន់​ថ្នាក់​​ខំប្រឹងប្រែង ទទួលឲ្យបានកំណើន GDP ៦,៧%​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ការ​ទាក់​ទង ​ជាមួយ​ឥណទាន​កែទ​ម្រង់​បែប​បទ​រដ្ឋបាល​។ ភារកិច្ច​​ទាំងនេះ ត្រូវអនុវត្តចាប់ពីត្រីមាសទី ១ ឆ្នាំ ២០១៧៕»

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top