
គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី (VNA)
វៀតណាមគប្បីមានការប្តេជ្ញាចិត្តនយោបាយ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ដែលបាននាំចេញនៅកិច្ចប្រជុំ online របស់រដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំខេត្តទីក្រុងចំនួន ៦៣ នាពេលថ្ងៃត្រង់ទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នេះក៏ជាសារដែលនាយករដ្ឋមន្ត្រីមានគោលបំណងផ្ញើដល់ មជ្ឈដ្ឋានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៧។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖
«ខ្ញុំស្នើឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំខេត្តក្រុងប្រមូលផ្តុំលើការបញ្ជាណែនាំក្នុងឆ្នាំ ២០១៧ យ៉ាងម៉េចដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកំពស់កំណើនខ្ពស់ថែមទៀត តភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់ទិន្នផលគុណភាព និងសមត្ថិភាពប្រកួតប្រជែង។ ប្រសិនបើមិនរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយដាច់ខាតទេនោះវៀតណាម នឹងថយក្រោយហើយមិនអាចដោះស្រាយ បានការសាកល្បងសេដ្ឋកិច្ចសង្គម បរិស្ថានការពារប្រទេស និងសន្តិសុខកិច្ចការបរទេសបានឡើយ។ ទន្ទឹមនឹងនោះវៀតណាម ក៏នឹងមិនបង្រួញគំលាតអភិវឌ្ឍន៍ ជាមួយប្រទេសដទៃលើពិភពលោកទេបានដែរ។»
លោក Nguyen Xuan Phuc បាននាំចេញភារកិច្ចជាក់ស្តែងចំនួន ៣០ សំរាប់ក្រសួងផ្នែកដើម្បីអនុវត្ត ភាគច្រើនគឺភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
«ទីមួយគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផលរណាមិនឲ្យហួសពីកំរិត ៤%។ នេះគឺជាលក្ខ័ន្តិដំបូងបង្អស់។ ក្រសួងរៀបចំផែនការ និងវិនិយោគក្រសួងហិរញ្ញវត្ថុធនាគាជាតិ គប្បីប្រុងប្រយ័តអនុវត្តវិធីសាស្ត្រ ដើម្បីធានាឲ្យបានគោលដៅត្រៀមខ្លួន ជាស្រេចធ្វើអន្តរគមន៍ក្នុងករណីចាំបាច់។ ទីពីរគឺស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់ខំប្រឹងប្រែង ទទួលឲ្យបានកំណើន GDP ៦,៧% បង្កលក្ខណៈងាយស្រួលសំរាប់ការទាក់ទង ជាមួយឥណទានកែទម្រង់បែបបទរដ្ឋបាល។ ភារកិច្ចទាំងនេះ ត្រូវអនុវត្តចាប់ពីត្រីមាសទី ១ ឆ្នាំ ២០១៧៕»
តាម VOV5 - វិទ្យុសំឡេងវៀតណាម