09/11/2021 12:41 GMT+7 Email Print Like 0

គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមនិងផ្តល់យោបល់ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញអំពីសេចក្តីព្រាងឯកសារនៃ APPF-29

ទិដ្ឋភាពទូទៅនៃសម័យប្រជុំពេញអង្គលើកទីមួយ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ (APPF 28) (រូបថត៖ quochoi.vn)


នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរៀបចំឯកសារដាក់ជូនអង្គប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) ដោយរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូងទទួលរៀបចំក្នុងខែធ្នូ។

គណៈប្រតិភូវៀតណាមបានម្ចាស់ការ កសាងនិងស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនពីរ៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការពង្រឹងតួនាទីរបស់សភាក្នុងការលើកកម្ពស់សេដ្ឋកិច្ច ឌីជីថល” និង “ស្ត្រី សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការស្តារឡើងវិញ ក្រោយកូវីដ ១៩”។

វៀតណាមក៏សហការឧបត្ថម្ភសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបួនផងដែរ៖ សេចក្តីសម្រេចចិត្តស្តីពីការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងការលើកកម្ពស់ការតភ្ជាប់; សេចក្តីសម្រេចចិត្តស្តីពីការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការសម្របសម្រួលពាណិជ្ជកម្ម; សេចក្តីសម្រេចចិត្តលើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការចូលរួម និងតំណាងរបស់ស្ត្រី; សេចក្តីសម្រេចចិត្តលើការលើកកម្ពស់ការឆ្លើយតបនឹងកូវីដ ១៩ ធានាកត្តាយែនឌ័រ និងការស្តារឡើងវិញក្រោយការរាតត្បាត។ សេចក្តីព្រាងសេចក្តីសម្រេចទាំងនេះ មានមូលដ្ឋានស្របតាមឯកសារអន្តរជាតិ រួមមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) APPF និងសេចក្តីប្រកាស ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ APEC ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ ការស្តារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ