23/03/2019 12:35 GMT+7 Email Print Like 0

គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


  ទិដ្ឋភាពនៃជំនួបចរចារវាងគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (រូបថត៖ quochoi.vn)
 

 នាពេលខាងមុខ លោកស្រី Tong Thi Phong បាន​ស្នើអោយ​ភាគី​ទាំង​ពីរ​បន្ត​រក្សា​ទំនាក់​ទំនង​លើកា​ណាល់​កិច្ចកា​របរទេសទាំងអស់រួមមានកិច្ចការបរទេសបក្ស ​កិច្ចការបរទេសរដ្ឋ កិច្ចការបរទេសប្រជាជន​ ហើយ​ជាពិសេស​គឺទំនាក់​ទំនងរវាងរដ្ឋសភាទាំងពីរ។
 
នាព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សមាជិកាការិយាល័យ នយោបាយ​អនុប្រធាន​អចិន្រ្តៃយ៍​នៃរដ្ឋសភាវៀត​ណាម លោកស្រី Tong Thi Phong បានអញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ទទួល​បដិ​សណ្ឋារ​កិច្ច​គណៈប្រតិភូ​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយអនុប្រធានទី២នៃរដ្ឋសភា លោក ស្រី ឃួន សុដារី ដែល​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ពី ពិធីទទួល គណៈប្រតិភូ​រដ្ឋសភា​នៃ​សាធារណៈ​រដ្ឋសង្គមនិយមវៀតណាមដឹកនាំ ដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជួបចរ​ចា​ជាមួ​យ​ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយអនុប្រធានទី២នៃរដ្ឋសភាលោកស្រី ឃួន សុដា​រី។ នៅក្នុងជំនួបចរចានេះ អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Tong Thi Phong បានអះអាងថា កម្ពុជា​មានបទពិសោធន៍ថ្លៃថ្លា ជាច្រើនដែលវៀតណាមត្រូវការរៀនសូត្រ។ នាពេលកន្លងទៅ រាល់ដំណើរ ទស្សន​កិច្ច​ក៏ដូច​ជាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរ បានរួម​ចំណែក​អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀត ណាមនិងកម្ពុជាឡើងកំពស់ថ្មី។ នាពេលខាងមុខ លោក​ស្រី Tong Thi Phong បានស្នើ​អោយភាគី​ទាំងពីរ​បន្តរក្សាទំនាក់​ទំនង​លើ​កាណាល់​កិច្ច​ការ​បរទេស​ទាំង​អស់​រួម​មាន​កិច្ច​ការបរទេស​បក្ស កិច្ចការបរទេសរដ្ឋ កិច្ច​ការបរទេសប្រជាជន ហើ​យជាពិសេស​គឺទំនាក់​ទំនង​រវាងរដ្ឋ​សភាទាំង​ពីរ ព្រមទាំងអប់រំជំនាន់យុវ ជននៃប្រទេសទាំងពីរអោយយល់ដឹងអំ​ពីប្រពៃណីប្រវត្តិសាស្ត្រ ទំនាក់​ទំនង​រវាង បក្សទាំងពីរ រដ្ឋទាំ​ងពីរ ពង្រឹងផែនមហាសាមគ្គីដ៏យូរអង្វែងរវាងវៀតណាមនិង កម្ពុជា។ លោក​ស្រី Tong Thi Phong ក៏បានស្នើអោយភាគីទាំ​ងពីរបន្តគាំ​ទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិនានា ផងដែរ។
 
ចំណែកឯអនុប្រធាន​ទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី វិញ ក៏បាន ជម្រាបថាកម្ពុជាកំពុង​ជំរុញ​បណ្ដាយុទ្ធ​សាស្ត្រសំ​ដៅលើកស្ទួយជីវភាពរបស់ ប្រជាជ​ន រួមចំណែកអភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយភាព​រឹងមាំ​។ ជា​ពិសេសគឺ កម្ពុជាកំពុងឆ្ពោះទៅរកគោលដៅបង្កើនកា​រផ្គត់ផ្គង់សេវាកម្មសាធារ​ណៈដើម្បី ​បម្រើ​ប្រជាជន​អោយ​បាន​ល្អថែមទៀត។ លោកស្រីក៏បានអះអាងថា កម្ពុជា​ជានិច្ច កាលយកចិត្តទុកដាក់ដល់កត្តា​ការ​ទូត ការជំរុញ​សេដ្ឋកិច្ច​និង​ទេសចរណ៍ ដើម្បី បង្កើនសមត្ថភាពសម្រាប់កា​រអភិវឌ្ឍប្រទេសជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ