• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son

ខេត្ត Lang Son ត្រូវបន្តគួបផ្សំការងារបង្ការប្រឆាំងអំពើពុករលួយជាមួយការរឹតបន្តឹងវិន័យរដ្ឋបាល ព្រមទាំងរំលេចចេញតួនាទីរបស់អ្នកដឹកនាំក្នុងការងារបង្ការប្រឆាំងអំពើពុករលួយផងដែរ។

 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)



នេះជាសំណូមពររបស់លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាម អនុប្រធានគណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃនៃគណៈកម្មាធិការ​បក្សខេត្ត Lang Son កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា។

ថ្លែងនៅក្នុងជំនួបនេះ លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត Lang Son ក្នុងការអនុវត្តការបញ្ជាណែនាំរបស់មជ្ឈឹមស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ។ លោក Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Lang Son បន្តពង្រីកនូវសមិទ្ធផលនានាដែលទទួលបាននាពេលកន្លងទៅ ព្រមទាំងមិនទុកឲ្យការងារបង្ការប្រឆាំងអំពើពុករលួយប៉ះពាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top