ខេត្ត Lang Son ត្រូវបន្តគួបផ្សំការងារបង្ការប្រឆាំងអំពើពុករលួយជាមួយការរឹតបន្តឹងវិន័យរដ្ឋបាល ព្រមទាំងរំលេចចេញតួនាទីរបស់អ្នកដឹកនាំក្នុងការងារបង្ការប្រឆាំងអំពើពុករលួយផងដែរ។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)
នេះជាសំណូមពររបស់លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាម អនុប្រធានគណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្ត Lang Son កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា។
ថ្លែងនៅក្នុងជំនួបនេះ លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត Lang Son ក្នុងការអនុវត្តការបញ្ជាណែនាំរបស់មជ្ឈឹមស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ។ លោក Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Lang Son បន្តពង្រីកនូវសមិទ្ធផលនានាដែលទទួលបាននាពេលកន្លងទៅ ព្រមទាំងមិនទុកឲ្យការងារបង្ការប្រឆាំងអំពើពុករលួយប៉ះពាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម