• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Trento (អ៊ីតាលី) មានគោលបំណងសហប្រតិបត្តិការជាមួយខេត្ត Phu Tho (វៀតណាម)


ខេត្ត Trento (អ៊ីតាលី) មានគោលបំណងសហប្រតិបត្តិការជាមួយខេត្ត Phu Tho (វៀតណាម) (VNA)

នេះគឺជាការអះអាងរបស់បណ្ដាថ្នាក់ដឹកនាំខេត្ត និងក្រុង Trento ប៉ែក​ខាង​ជើង​អ៊ីតាលី​ក្នុងជំនួប​ធ្វើការ ជាមួយឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅ​អ៊ីតាលី លោក Cao Chinh Thien ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច ចាប់ពីថ្ងៃទី​១៥​​ដល់​​ទី​១៧ ខែធ្នូ ឆ្នាំ២០១៦​។ ក្នុង​​ជំនួបធ្វើការ​នាយប់​ថ្ងៃទី​១៦​ ខែធ្នូ ភាគី​ទាំងពីរ​បាន​ពិភាក្ស​អំពី​ទំនាក់ទំនងវៀត​ណាម-អ៊ីតាលី ហើយឯកភាព​អំពីទស្សនៈវិស័យថា៖

ទំនាក់​ទំនង​ទ្វេភាគី​ល្អប្រសើរ​ គឺជា​គ្រិះស្ថាន​ងាយ​ស្រួល​ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​​តំបន់នានារ​បស់​អ៊ីតាលី និងវៀតណាម។ ប្រធា​ន​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​ខេត្ត Trento លោក Bruno Dorigatti បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ផ្តើម​គំនិត​ របស់ឯកអគ្គរដ្ឋ​ទូត Cao Chinh Thien​ ស្តីពី​ការ​ចង​សម្ព័ន្ធ​មេត្រី​រវាង​ខេត្ត Trento និងខេត្ត Phu Tho ​ក៏​ដូច​ជា ការ​រៀប​ចំដំណើរ​ទស្សន​កិច្ច​របស់​មជ្ឈដ្ឋាន​​ថ្នាក់ដឹក​នាំ និងអាជីវករ ខេត្ត​Phu Tho នៅខេត្ត Trento នាឆ​មាសទី​ ២ ឆ្នាំ ២០១៧ ខាងមុខ​។ លោក Dorigatti ​បាន​អះអាងថា​៖ លោក​នឹង​ជួប​ធ្វើការ​ជាមួយ​​សមត្ថកិច្ច​ទាក់ទិនា​នា របស់ ខេត្ត​ដើម្បី​អនុវត្ត​ការ​ផ្តើម​គំនិត​ចង​សម្ព័ន្ធ​មេត្រីរ​វាង​ខេត្ត Phu Tho នៅខេត្ត Trento ​សំដៅ​លើក​កំពស់​គុណភាព​សហ​ប្រតិបត្តិ​ការ​ រវាងភាគីទាំងពីរ៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top