20/02/2019 09:15 GMT+7 Email Print Like 0

ខេត្ត Quang Ninh ប្រារព្ធរាត្រីកំណាព្យអន្តរជាតិឆ្នាំ២០១៩


 លោក Huu Thinh ប្រធានសមាគមអ្នកកាសែតវៀតណាមអញ្ជើញថ្លែងមតិក្នុងពិធី

 រាត្រីកំណាព្យអន្តរជាតិឆ្នាំ២០១៩ បានប្រារព្ធនាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពោលគឺថ្ងៃទី១៤ខែ​ទីមួយ​តាម​ច័ន្ទ​គតិ​ នៅ​ខេត្ត Quang Ninh (ភាគខាងជើងនៃប្រទេស វៀត​ណាម​)។
 
​នេះជាស​កម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រពកំណាព្យ​អន្តរជាតិ​លើកទី៣ និង​ទិវាកំណាព្យ​វៀត​ណាម​លើក​ទី​១៧​-បុណ្យមាឃ​បូជា ឆ្នាំ​កុរ ឯក​ស័ក ២០១៩។
 
ការសម្តែង​សិល្បៈ របស់សិល្បៈករនិ​ងសិល្បៈការិនីជាតិនិងអន្តរជាតិនៅ​ក្នុង​ពិធី​បើក បាន​ទាក់​ទាញ​ការ​យក​ចិត្ត​​ទុក​ដាក់យ៉ាងខ្លាំងពីសំណាក់មហាជន​។ ជាពិសេស ក្នុងរាត្រីបើក ស្នាដៃកំណាព្យជាច្រើ​ន​របស់កវីជប៉ុន រុស្ស៊ី​និ​ង​​កវីជាច្រើនទៀតដែលមកពីប្រ​ ទេសមួយចំនួនលើពិភ​ព​លោក ក៏ត្រូវ​បាន​ឧទ្ទេសនាម​ដល់អ្នក​ស្រឡាញ់​កំណាព្យ​វៀត​ ណាមផងដែរ។ លោក Huu Thinh ប្រធានសមាគមអ្នកនិ​ពន្ធវៀតណាមបានឲ្យដឹង ថា៖​ “ទិវា​កំណាព្យ​​វៀតណាមដែលបានប្រារព្ធនៅខេត្ត Quang Ninh ឆ្នាំនេះ ​មានការសម្របសម្រួលដោ​យសុខ​ដុម រវាង​កត្តា​ជាតិ​និងកត្តាមនុស្សលោក។ នោះគឺមានការចូលរួមរបស់កវី​ អ្នកនិពន្ធ អ្នកបកប្រែអក្សរសាស្ត្រជា​ង ២០០​ រូប មកពីវៀតណាមនិងតំបន់​ដែនដីចំនួន៤៦ផងដែរ។ អាចនិយាយបានថា​ ទិវាកំណាព្យ​វៀត​ណាម​ដែល​បាន​​ប្រារព្ធ​នៅខេត្ត Quang Ninh ឆ្នាំនេះ ជាផ្ទាំងទស្សនីយភាពតូចមួយនៃទិវា​កំណាព្យរបស់ពិភព លោក”។
 
​ពិធី​បិ​ទសន្និសីទ​អន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀត​ណាម លើក​ទី៤; មហោ ស្រពកំណាព្យអន្តរជាតិលើកទី​៣ និង​ទិវាកំ​ណាព្យវៀតណាមលើកទី១៧ បានរៀបចំធ្វើឡើងនាយប់ថ្ងៃទី​២០ខែកុម្ភៈនៅទីក្រុង​ហាណូយ ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ