17/05/2020 15:38 GMT+7 Email Print Like 0

ខេត្ត Ninh Thuan អនុវត្តគំរោងថាមពលកកើតឡើងវិញដោយមានថវិការចំនួន ១២.០០០ ពាន់លានដុង

នារសៀលថ្ងៃទី ១៥ ខែឧសភា នៅស្រុក Thuan Nam ខេត្ត Ninh Thuan   សម្ព័ន្ធក្រុមហ៊ុន Trung Nam បានរៀបចំពិធីបើកយុទ្ធនាការនៃការប្រកួត ប្រណាំងរយៈពេល ១០២ ថ្ងៃនៃការអនុវត្តគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Trung Nam - Thuan Nam ៤៥០ មេហ្កាវ៉ាត់ ដែលគួបផ្សំជាមួយនឹងស្ថានីយត្រង់ស្វូ ២២០ / ៥០០kV និងខ្សែភ្លើង ៥០០kV, ២២០kV ។

ខេត្ត Ninh Thuan មានសក្តានុពលយ៉ាងខ្លាំងដើម្បីក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស


គំរោងនេះគឺជាជំហានជាក់ស្តែងមួយដែលនាំខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ជាតិ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះអនុភាពនៃរោងចក្រថាមពលកកើតឡើងវិញនៅតំបន់ Ninh Thuan និង Binh Thuan ។

នេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យថាមពលរបស់វៀតណាមនៅពេល សហគ្រាសឯកជនចូលរួមវិនិយោគលើហេដ្ឋារចនា   សម្ព័ន្ធបញ្ជូនថាមពល។ លោក Luu Xuan Vinh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា

 

«គំរោងនេះដើរតួនាទីសំរេចចិត្តលើជំហាននិមួយៗដែលនាំខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស។  ក្នុងបរិបទបច្ចុប្បន្ននេះ ប្រភពថាមពលជាតិដើរតួនាទីដ៏សំខាន់ ហើយសំរាប់ខេត្ត Ninh Thuan វិញ គំរោងនេះក៏រួមចំណែកដ៏សំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តផងដែរ។ យើងខ្ញុំនឹងបន្តរួមដំណើរជាមួយវិនិយោគិនដោយជួយ ដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានាឲ្យទាន់ពេលវេលា ដើម្បីបញ្ចប់គម្រោងនេះស្របតាមដំណើការដែលបានសន្យាផងដែរ »៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ