28/05/2020 09:27 GMT+7 Email Print Like 0

ខេត្ត Hai Duong នាំចេញផ្លែគូលេនជើងដំបូងទៅកាន់ទីផ្សារសឹង្ហបុរី សហរដ្ឋអាមេរិកនិងអូស្ត្រាលី

នារសៀលថ្ងៃទី ២៥ ខែឧសភា មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជន បទខេត្ត Hai Duong និងស្រុក Thanh Ha បានសម្របសម្រួលរៀបចំការនាំចេញផ្លែគូលេនជើងដំបូងក្នុងឆ្នាំ២០២០ ដែលស្របតាមស្តង់ដារអន្តរជាតិទៅកាន់ទីផ្សារប្រទេសសឹង្ហបុរី សហរដ្ឋអាមេរិកនិងអូស្ត្រាលី។

ខេត្ត Hai Duong នាំចេញផ្លែគូលេនជើងដំបូងទៅកាន់សឹង្ហបុរី សហរដ្ឋអាមេរិកនិងអូស្ត្រាលី


ខេត្ត Hai Duong បច្ចុប្បន្នមានផ្ទៃដីដាំផ្លែគូលេនចំនួន ៩.៧០០ ហិកតា ដោយប្រមូលផ្តុំនៅស្រុក Thanh Ha និងទីក្រុង Chi Linh។  បច្ចុប្បន្នបរិមាណផ្លែគូលេន ប្រមូលផលបានប្រហែល ៤៥.០០០ តោន ក្នុងនោះបរិមាណ ១.៥០០ តោន ត្រូវបាននាំចេញទៅកាន់ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុននិងសឹង្ហបូរី ជាដើម។ លោក Hoang Trung ប្រធាននាយកដ្ឋានការពារដំណាំ នៃក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ “ក្នុងឆ្នាំនេះ ដោយមានការរៀបចំមូលដ្ឋានល្អៗ ក៏ដូចជាមានការសម្របសម្រួលជាមួយទីភ្នាក់ងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហេតុដូច្នេះ គុណភាពផ្លែគូលេនគឺល្អណាស់ ហើយសំបកស្រស់ស្អាត។ យើងខ្ញុំក៏បានត្រួតពិនិត្យពីផ្ទៃដីដាំដុះផ្លែគូលេន ឃើញថា សុទ្ធតែឆ្លើយតបទៅនឹងតម្រូវការស្តង់ដាររបស់ជប៉ុន ក៏ដូចជាទីផ្សារមួយចំនួនទៀត”។

តាមគម្រោង បរិមាណនាំចេញផ្លែគូលេន Thanh Ha នៃខេត្ត Hai Duong នៅឆ្នាំនេះនឹងកើនឡើងពី ៣០ ទៅ ៥០ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ