10/07/2020 14:54 GMT+7 Email Print Like 0

ខេត្ត Dak Nong គប្បីអនុវត្តន៍ល្អនូវគោលនយោបាយជនជាតិ


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
 

នាព្រឹក​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត Dak Nong ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើ ឲ្យ ថ្នាក់ដឹកនាំខេត្តផ្តោតសំខាន់ទៅលើការ ងារជន​ជាតិ​ ដែលជានិច្ចកាលជាភារកិច្ចដ៏សំខាន់ ហើយមានអត្ថន័យយុទ្ធសាស្ត្ររបស់ បក្សទាំងមូល និង​ប្រព័ន្ធ​នយោបាយ​ទាំងមូល​។ ហេតុដូច្នេះ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឲ្យបានល្ងនូវទស្សនៈ គោលលការណ៍រ​បស់បក្ស និងគោលនយោបាយច្បាប់ស្ដីពី សាសនា ជនជាតិ។
 
នាពេលខាង​មុខ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Dak Nong បន្តអនុវត្តន៍​ល្អនូវរាល់​សេចក្ដី​សម្រេច​ចិត្ត​របស់​បក្ស រដ្ឋសភា និងសេចក្ដីសម្រេចិត្តរបស់គណៈ កម្មាធិការបក្សខេត្ត ដើម្បីវៀប​ចំ​មហាសន្និបាត​បក្ខភាគ​ខេត្ត​។ ទន្ទឹមនឹងនេះ អនុវត្តន៍ល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងពង្រឹងការ​ងាចលនាមហាជន រក្សាយ៉ាងរឹងមាំនូវវិន័យបក្ស។
 
លើសពីនេះ​ទៅទៀត ថ្នាក់ដឹកនាំខេត្ត ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជំនះពុះពារ​លើការ​លំបាក​ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឱ្យកាន់តែឆាប់រហ័សនិងរឹងមាំ ក៏ដូចជា​ដោះស្រាយ​ការលំបាក​ជូន​សហគ្រាស​​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ