• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dak Lak ត្រូវជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចនៅបណ្តាខេត្ត Tay Nguyen នាព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួបធ្វើការ ជាមួយថ្នាក់​ដឹកនាំខេត្ត Dak Lak ស្តីពី​ស្ថាន​ភាពអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម និងធានាសន្តិសុខសង្គមការពារជាតិ។ ថ្លែងមតិនៅ ទីនេះ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានស្នើ​ ឲ្យខេត្ត Dak Lak បំពេញល្អថែមទៀតនូវការដោះស្រាយ​បញ្ហា​ដីធ្លី​ធ្វើផលិតកម្ម​ និងធានាប្រភពទឹក​សម្រាប់​បម្រើជីវភាពរស់នៅ និងផលិតកម្ម​ជូន​ប្រជាជន​។ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានសំណូមពរឲ្យខេត្ត Dak​ Lak អនុវត្តការរៀចំ​ឡើង​វិញ រចនា​សម្ព័​ន្ធ​សេដ្ឋកិច្ច​ឲ្យជាក់​ស្តែង​ថែម​ទៀត ដោយផ្អែក​សំខាន់​ទៅលើការ​កសាង និងផ្សព្វផ្សាយផលិផល ពាណិជ្ជ​សញ្ញា​កសិផល​ល្បីឈ្មោះ​ដោយ​ដើរទន្ទឹមនិង ការ​បើកទូលាយទីផ្សារ។ លោក Nguyen Xuan Phuc ក៏បានផ្តល់​អនុសាសន៍​ឲ្យ​ខេត្ត​ Dak Lak បំពេញល្អការងារកសាង និងបំប៉នជួរកម្មាភិបាលនិង​បំពេញ​ល្អការងារ គោលន​យោបាយជនជាតិ ព្រម​ទាំង​លើកកំពស់​ស្មារតី​ ផ្តើមអាជីព​និងកែលំអរបរិ​យាកាសវិនិយោគ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top