03/04/2020 09:23 GMT+7 Email Print Like 0

ខេត្ត-ក្រុងនានាទូទាំងប្រទេសអនុវត្តវិធានការណ៍យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19


 ខេត្ត-ក្រុងនានាទូទាំងប្រទេសអនុវត្តវិធានការណ៍យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19
 

បន្ទាប់ពីបានដាក់​ពង្រាយចំណុចធ្វើតេស្តឆាប់រហ័ស Covid-19 នៅខ័ណ្ឌ Dong Da, ខ័ណ្ឌ Hai Ba Trung, ខ័ណ្ឌ Ba Dinh និង​ស្រុក Thanh Oai មក ទីក្រុងហាណូយនឹងបន្តដាក់បន្ថែមកន្លែងធ្វើតេស្តឆាប់រហ័សផ្សេងទៀត នៅក្នុង​ទីក្រុង​ដោយគោល បំណងមិនត្រឹមតែធ្វើតេស្តឆាប់រហ័សសម្រាប់ករណីដែលទាក់ទងនឹងមន្ទីរពេទ្យ Bach Mai ប៉ុណ្ណោះទេ ថែមទាំងបម្រើប្រជាជននៅតាមខ័ណ្ឌ Dong Da, Thanh Xuan និង Ha Dong ជាដើម។  

ដើម្បីជួយ​ប្រជាជន ទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័សអំពីការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ខេត្ត Vinh​ Phuc បាន បង្ហោះព័ត៌មានអំពី Covid-19 លើអ៊ីនធឺរណែតដោយមានឈ្មោះ គឺ covid.vinhphuc.vn និង covid​ .vinhphuc.gov.vn ចាប់ពីថ្ងៃទី ១ ខែមេសា។ គេហទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព នូវឯក សារ ស្តីពីការ​បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តាមរយៈគេហទំព័រនេះ ប្រជាជន​អាច​ប្រកាស​សុខ​ភាព​របស់​ខ្លួន​តាម អនឡាញនិងតាមរយៈច្រើនភាសាផងដែរ។
 
ដោយធ្វើ​តាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តីនិងគណៈកម្មាធិការប្រជាជនខេត្ត Yen Bai មន្ទីរដឹក​ជញ្ជូន​ខេត្ត​ Yen Bai បានចេញលិខិតស្នើសុំបញ្ឈប់រាល់យានជំនះដឹកអ្នកដំណើរសាធា រណៈ​ក្នុង​ខេត្ត​ដើម្បី​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ