28/05/2021 00:01 GMT+7 Email Print Like 0

ខេត្តក្វាងទ្រី (Quang Tri) ពី DMZ ទៅច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច

ធ្លាប់ជាតំបន់មួយដែល​កើ​ត​ឡើង​សង្គ្រាម​ប្រយុទ្ធ​ដាក់​គ្នា​ខ្លាំង​ក្លា​បំ​ផុត​នៅ​លើ​ពិភព​លោក​ តែខេត្តក្វាងទ្រី (Quang Tri) នា​សព្វថ្ងៃ​​បាន​​រីក​ចម្រើន​​យ៉ាងខ្លាំងក្លា ដែល​បាន​​ក្លាយ​ជាចំ​ណុចភ្លឺស្វាងមួយនៅក្នុងតំបន់ភាគ​កណ្តាលវៀតណាម ព្រមទាំង​បាន​ស្ថិត​នៅ​​ច្រករបៀងសេដ្ឋកិច្ចខាងកើត​ - ខាងលិច (EWEC) ដែល​មាន​​​សក្តានុពលអភិវឌ្ឍន៍​វិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ការ​តភ្ជាប់​​​ពាណិជ្ជកម្មអន្តរជាតិ និងឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលសេវាកម្ម logistic ប្រមូល​ផ្តុំ​និង​ដឹកជញ្ចូនទំនិញរបស់ប្រទេសនានាក្នុងតំបន់។

ចំណាប់អារម្មណ៍នៃដំណើរទេសចរណ៍ DMZ និងសក្តានុពលទេសចរណ៍សមុទ្រ

មុនឆ្នាំ ១៩៧៥ ក្នុងកំឡុងពេលសង្គ្រាមប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក ជួយសង្គ្រោះជាតិ ខ្សែស្របទី ១៧ នៅខេត្តក្វាងទ្រី (Quang Tri) ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាតំបន់គ្មានយោធា ឬត្រូវបានគេស្គាល់ផងដែរថាជាខ្សែកំណត់ព្រំដែនយោធាបណ្តោះអាសន្ន (DMZ - តំបន់គ្មានយោធា) ដែលបំបែកខាងជើង និងខាងត្បូង គួរឱ្យខ្លាចបំផុតនៅលើពិភពលោក។
នៅក្នុងតំបន់នេះ កងទ័ពអាមេរិក និងកងទ័ពសាយហ្គន (Sai Gon) មិនត្រឹមតែទម្លាក់គ្រាប់បែក និងសារធាតុគីមីរាប់ពាន់តោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាកល្បង និងដាក់ពង្រាយគោលលទ្ធិសង្គ្រាមដ៏ឃោរឃៅជាច្រើនដើម្បីកាត់ផ្តាច់ផ្លូវវាយលុករបស់កងទ័ពវៀតណាមខាងជើង ក៏ដូចជាបំផ្លាញបំណងប្រាថ្នាចង់បានសន្តិភាព និងបង្រួបបង្រួមជនរួមជាតិ វៀតណាមខាងជើង និងខាងត្បូង។

នៅទីនេះ មានទីកន្លែងជាច្រើនបានក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអំពីតំបន់ DMZ មួយដ៏ឈឺចាប់ និងឃោរឃៅដូចជា៖ របងអេឡិចត្រូនិច McNamara អាកាសយានដ្ឋានតាកើន (Ta Con) ផ្លូវរូងក្រោមដីវិញម៉ុក(Vinh Moc) ភូមិវៃ (Vay) ផ្លូវលេខ ៩ - ខែសាញ់ (Khe Sanh) កោះទៀន(Tien) ចំណោត មៀវ (Mieu) ស្ពានហៀនលឿង (Hien Luong)  - ទន្លេបេនហាយ (Ben Hai)…
សព្វថ្ងៃនេះ មនុស្សជាច្រើននៅជុំវិញពិភពលោក រួមទាំងអតីតយុទ្ធជនអាមេរិកបានវិលត្រឡប់មកខេត្តក្វាងទ្រី (Quang Tri) វិញ។ នៅទីនេះ ពួកគេធ្វើ ”ដំណើរទេសចរណ៍ DMZ " ដោយមានបំណងចង់រកឃើញប្រការដ៏អាថ៌កំបាំងនៃទឹកដីនេះ ដែលធ្លាប់ត្រូវបានគេស្គាល់ថាជា "កូអរដោនេស្លាប់" មួយនេះ ។



តំបន់កំណត់ព្រំដែនយោធាបណ្តោះអាសន្ននៃស្ពានហៀនលឿង (Hien Luong) (ស្ពានតូចនៅខាងឆ្វេង) និងទន្លេបេនហាយ (Ben Hai) នៅខ្សែស្របទី ១៧ ដែលបានឃើញពីការឈឺចាប់ ដោយការបំបែកខាងជើង និងខាងត្បូងនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក ជួយសង្គ្រោះប្រទេស ឥឡូវនេះគឺជាតំបន់កេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស “ច្រាំងទន្លេហៀនលឿង - បេនហាយ (Hien Luong – Ben Hai)”។ រូបថត៖ ហូគៅ


សំបកគ្រាប់បែកអាមេរិកបន្សល់ទុកក្នងុសម័យសង្គ្រាម នៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ វៀតគឿង / VNP



ឧបករណ៍បំពងសម្លេងយក្សត្រូវបានប្រើប្រាស់ដោយវៀតណាមខាងជើងដើម្បីផ្សព្វផ្សាយការឃោសនាឆ្លងព្រំដែនក្នុងកំឡុងពេលដែលប្រទេសត្រូវបំបែក។ រូបថតៈថាញ់ហ័រ / VNP



ជ្រុងមួយនៃកេរ្តិ៍តំណែលប្រវត្តិសាស្ត្រមូលដ្ឋានអាកាសយានដ្ឋានតាកើន (Ta Con) ដែលជាបណ្តុំមូលដ្ឋានសំខាន់ៗនៃប្រព័ន្ធរបង McNamara ដែលសាងសង់ដោយយោធាអាមេរិកនៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ វៀតគឿង / VNP

កេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិពិសេសកំពែងបុរាណក្វាងទ្រី (Quang Tri) - ក្នុងអំឡុងសង្គ្រាម ៨១  ថ្ងៃយប់ នៃ “រដូវក្តៅ” ក្នុងឆ្នាំ១៩៧២ ដែលកន្លែងនេះបានទទួលរងនូវគ្រាប់បែក និងគ្រាប់កាំភ្លើងជាង ៣២០.០០០ តោន  ពីយោធាអាមេរិក ដែលស្មើនឹងការបំផ្លិចបំផ្លាញនៃគ្រាប់បែកបរិមាណូចំនួន ៧ គ្រាប់ ដែលអាមេរិកបានទម្លាក់លើ Hirosima នៃប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥។ រូបថត៖ហូគៅ


កេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិពិសេសវិញម៉ុក (Vinh Moc)។ រូបថត៖ ហូគៅ


ភ្ញៀវទេសចរបរទេសមកទស្សនា និងអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីទ្រឿងសឺន (Truong Son) ខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ថាញ់ហ័រ / VNP


អ្នកទេសចរបរទេសមកទស្សនាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិពិសេសវិញម៉ុក (Vinh Moc)។ រូបថត៖ ថាញ់ហ័រ/ VNP

ទេសភាពមុយត្រាវ (Mui Treo) នៅស្រុក វិញលិញ(Vinh Linh) ខេត្តក្វាងទ្រី (Quang Tri) ។ រូបថត៖ ហូគៅ


សម្រស់ទឹកជ្រោះតាភួង (Ta Puong) នៅស្រុកភ្នំ ហឿងហ័រ (Huong Hoa) ខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ហូគៅ


ការរស់នៅរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបនៃខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ហូគៅ
 

សម្រស់នៃឆ្នេរគឿទុង (Cua Tung) ខេត្តក្វាងទ្រី (Quang Tri) ។ រូបថត៖ ហូគៅ

Tour DMZ បច្ចុប្បន្នជាប្រភេទទេសចរណ៍ប្លែកមួយដែលបង្កើតយីហោទេសចរណ៍ផ្ទាល់ខ្លួននៅខេត្តក្វាងទ្រី (Quang Tri) ដូច្នេះវាត្រូវបានអាជ្ញាធរខេត្តនេះយកចិត្តទុកដាក់វិនិយោគយ៉ាងខ្លាំង ដើម្បីទាញយក និងបង្កើតភាពខ្លាំងរបស់ខេត្ត ដោយនាំភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសត្រូវបានសាកល្បងការធ្វើដំណើរទេសចរណ៍មួយសង្រ្គាមដ៏ប្លែកៗ។

សព្វថ្ងៃនេះ នៅលើពិភពលោកដំណើរទេសចរណ៍ DMZ ប្រហែលជាមានតែនៅកូរ៉េខាងត្បូងនិងវៀតណាមទេ។ ដំណើរកម្សាន្តប្រភេទនេះតែងតែមានការចាប់អារម្មណ៍ ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេស ព្រោះវាមិនត្រឹមតែបង្កើតភាពស្រមើលស្រមៃរបស់មនុស្សអំពីតំបន់ប្រឈមមុខដាក់គ្នាផ្នែកយោធាដែលងាយរងគ្រោះនិងបាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងមានបញ្ហាប្រវត្តិសាស្ត្រផងដែរ។

ក្រៅពីមានភាពខ្លាំងខាង tour DMZ នោះ ខេត្តក្វាងទ្រី (Quang Tri) ក៏កំពុងលេចចេញជាតំបន់មួយដែលមានសក្តានុពលខ្លាំងសម្រាប់ទេសចរណ៍កោះ ខណៈដែលមានឆ្នេរសមុទ្រមានប្រវែងជាង ៧៥ គីឡូម៉ែត្រ ជាមួយឆ្នេរខ្សាច់ស្រស់ស្អាតជាច្រើនដូចជា៖ គឿវៀត (Cua Viet), គឿទុង (Cua Tung) មីធុយ (My Thu)  វិញថា (Vinh Thai), យ៉ាដាំង (Gia Dang) …និងជាពិសេសកោះគូនក (Con Co) ដែលជាកោះដ៏ស្រស់ស្អាតត្រូវបានគេចាត់ទុកថាជា “កោះពេជ្រ” ឬជា“នាវាចម្បាំងអណ្តែតទឹក” នៅកណ្តាលសមុទ្រខាងកើត។

ជាមួយសក្ដានុពលនេះ ខេត្តក្វាងទ្រី (Quang Tri) កំពុងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍សមុទ្រ និងកោះទៅជាប្រៀបខ្លាំងរបស់ខ្លួន ដែលមានគំនិតបង្កើត“ត្រីកោណ” ទេសចរណ៍សមុទ្រ រួមមាន គឿទុង (Cua Tung) - គឿវៀ (Cua Viet)- កោះគូនក (Con Co)  ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ឱ្យមកវិនិយោគអភិវឌ្ឍន៍ខេត្តក្វាងទ្រី (Quang Tri) ឱ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ រមណីយដ្ឋានកោះឈានមុខគេ នៅ ភាគកណ្តាលនៃប្រទេសវៀតណាម។

 

ពង្រីកច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច

បន្ទាប់ពីសង្គ្រាម ខេត្តក្វាងទ្រី(Quang Tri) ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងអស់។ ការរស់នៅរបស់ប្រជាជនគឺវេទនាណាស់ ដីធ្លីមិនត្រឹមតែស្ងួតហួតហែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំរងបំពុលដោយគ្រាប់មីន ដែលមិនអាចដាំដុះបានឡើយ។ ទោះយ៉ាងណា តែសព្វថ្ងៃនេះ តាមបណ្តោយផ្លូវជាតិលេខ ៩ ដែលជាផ្លូវល្បីល្បាញក្នុងសង្គ្រាមវៀតណាមជាមួយយុទ្ធនាការផ្លូវលេខ ៩ - ខែសាញ់ (Khe Sanh) បានមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរហើយ ដោយសារវាមិនមែនជាខ្សែផ្លូវពាណិជ្ជកម្មសំខាន់រវាងវៀតណាម និងប្រទេសឡាវទេ ប៉ុន្តែថែមទាំងក៏ជាស្ពានដ៏សំខាន់មួយនៅលើច្រកបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច ដែលមានប្រវែង ១.៤៥០ គីឡូម៉ែត្រ ដោយតភ្ជាប់ប្រទេសទាំងបួនវៀតណាម - ឡាវ - ថៃ នងមីយ៉ាន់ម៉ាទៀតផង។



ច្រកទ្វារព្រំដែនអន្តរជាតិឡាវបាវ (Lao Bao) ដែលជាកន្លែងតភ្ជាប់ដ៏សំខាន់មួយនៅច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច។ រូបថត៖ ហូគៅ


ការអភិវឌ្ឍអគ្គិសនីខ្យល់នៅស្រុកភ្នំហឿងហ័រ (Huong Hoa)  ត្រូវបានចាត់ទុកថាជាទិសដៅថ្មីដែលមានសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ហូគៅ


ខេត្តក្វាងទ្រី (Quang Tri) មានសក្តានុពល ប្រៀបខ្លាំងក្នុងឧស្សាហកម្មកែច្នៃជ័រកៅស៊ូ។ រូបថត៖ ហូគៅ
 

ឧស្សាហកម្មកែច្នៃឈើសម្រាប់នាំចេញនៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ហូគៅ


ឧស្សាហកម្មកាត់ដេរសម្រាប់ការនាំចេញនៅខេត្តក្វាងទ្រី(Quang Tri)។ រូបថត៖ ហូគៅ


ខេត្តក្វាងទ្រី (Quang Tri) គឺជាតំបន់មួយដែលមានក្រុមនាវានេសាទនៅលំហសមុទ្រជាច្រើន ដូច្នេះមានប្រៀបខ្លាំងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ រូបថត៖ ហូគៅ


កំពង់ផែនេសាទគឿវៀត ( Cua Viet) ខេត្ត ក្វាងទ្រី (Quang Tri) ។ រូបថត៖ ហូគៅ


គំរូនៃវាលស្រែធំៗដែលផ្តល់ទិន្នផលខ្ពស់នៅខេត្តក្វាងទ្រី (Quang Tri) ។ រូបថត៖ ហូគៅ


រដូវប្រមូលផលម្រេចនៅស្រុក វិញលីញ (Vinh Linh) ។ រូបថត៖ ហូគៅ

សម្រាប់វិស័យពាណិជ្ជកម្ម ចំណុចចាប់ផ្តើមនៃផ្លូវជាតិលេខ ៩ មានកំពង់ផែសមុទ្រគឿវៀត (Cua Viet) ក្នុងស្រុក យ៉លិញ (Gio Linh) មានកំពង់ផែចំនួន ០៣ និងកំពង់ផែពោងចំនួន ០១ ដែលអាចទទួលបាននាវាដែលមានចំណុះពី ២០០០ ទៅ ៤០,០០០ តោន។
 

ផ្លូវជាតិលេខ ៩ ដែលជាផ្លូវល្បីល្បាញក្នុងសង្គ្រាមវៀតណាមជាមួយយុទ្ធនាការផ្លូវលេខ ៩ - ខែសាញ់ (Khe Sanh) ឥឡូវមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរហើយ ដោយសារវាមិនមែនជាខ្សែផ្លូវពាណិជ្ជកម្មសំខាន់រវាងវៀតណាម និងប្រទេសឡាវទេ ប៉ុន្តែថែមទាំងក៏ជាស្ពានដ៏សំខាន់មួយនៅលើច្រកបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច ដែលមានប្រវែង ១.៤៥០ គីឡូម៉ែត្រភ្ជាប់ប្រទេសទាំងបួន វៀតណាម - ឡាវ - ថៃ និងមីយ៉ាន់ម៉ាទៀតផង។

ក្រៅពីនេះ កំណាត់ផ្លូវជាតិលេខ ៩ ដែលជាប់ព្រំដែនវៀតណាម - ឡាវ មានច្រកទ្វារអន្តរជាតិឡាវបាវ (Lao Bao) និងតំបន់សេដ្ឋកិច្ចពិសេសឡាវបាវ (Lao Bao) ដែលជាមជ្ឈមណ្ឌលនាំចូលនិងនាំចេញយ៉ាងមមាញឹកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយត្រូវបានរដ្ឋាភិបាលជ្រើសរើសធ្វើការវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដើម្បីជួយដល់មូលដ្ឋានក្នុងការទាញ យកសក្តានុពលដ៏ធំធេងពីកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ដែលផ្សាភ្ជាប់នឹងវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់។
 

យោងតាមទិសដៅអភិវឌ្ឍន៍ទូទៅ ខេត្តក្វាងទ្រីខិតខំក្លាយជាមជ្ឈមណ្ឌលថាមពលនៃតំបន់ភូមិភាគកណ្តាលនៅឆ្នាំ២០៣០; ទាក់ទាញការវិនិយោគ   អភិវឌ្ឍយ៉ាងខ្លាំងនូវវិស័យសេវាកម្មដឹកជញ្ជូន បណ្តាញឃ្លាំង កំពង់ផែ និងសេវាកម្មភ័ស្តុភារ ដើម្បីក្លាយជាចំណុចប្រមូលផ្តុំ និងដឹកជញ្ជូនទំនិញរបស់បណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០៣០ ។ ស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច - ពាណិជ្ជកម្មឡាវបាវ (Lao Bao) ដែលផ្សាភ្ជាប់នឹងការតំរង់ទិសអភិវឌ្ឍន៍ទីក្រុង សេវាកម្មពាណិជ្ជកម្ម និងភស្តុភារឆ្លងដែន។ អភិវឌ្ឍវិស័យទេសចរណ៍ឱ្យទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដែលមានទិសដៅឆ្ពោះទៅរកទេសចរណ៍រមណីយដ្ឋានសមុទ្រ និងកោះ; តភ្ជាប់ទេសចរណ៍ប្រវត្តិសាស្ត្រ - សង្គ្រាមបដិវត្តរបស់ខេត្តក្វាងទ្រីជាមួយទេសចរណ៍នៅមូលដ្ឋាននានាក្នុងតំបន់ និងច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច។

លោក លេក្វាងទុង (Le Quang Tung) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខានៃការគណៈកម្មាធិការបក្សខេត្តក្វាងទ្រី ( Quang Tri) បានមានប្រសាសន៍ថា ក្នុងដំណាក់កាល ២០២០-២០២៥ ខេត្ត ក្វាងទ្រី (Quang Tri) មានគោលបំណងចង់ក្លាយជាខេត្តមួយដែលមានកំរិតអភិវឌ្ឍន៍ស្ថិតក្នុងចំណោមបណ្តាខេត្តមធ្យមខ្ពស់របស់ប្រទេសនៅឆ្នាំ ២០២៥ និងក្នុងចំណោមបណ្តាខេត្តអភិវឌ្ឍយ៉ាងល្អបើរបស់ប្រទេសទាំងមូលក្នុងឆ្នាំ២០៣០។ ផ្លូវជាតិលេខ ៩ ដោយមានជ័យជំនៈដ៏ខ្លាំងក្លា កាលពីមុននោះនឹងក្លាយជាតំបន់អភិវឌ្ឍសំខាន់របស់ខេត្ត ជាមួយទិសដៅអភិវឌ្ឍន៍ក្នុងវិស័យថាមពល ការដឹកជញ្ជូនទំនិញអន្តរជាតិ និងការអភិវឌ្ឍន៍ពាណិជ្ជកម្ម ទេសចរណ៍ការ ទាក់ទាញការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕

 

អត្ថបទ៖ ថាញ់ហ័រ - រូបថត៖ ហូគៅ ថាញ់ហ័រ វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង


បណ្តាអត្ថបទបានផ្សាយ