26/09/2021 21:37 GMT+7 Email Print Like 0

ក្រុម QUAD សង្កត់ធ្ងន់លើសារសំខាន់នៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏បើកចំហ សេរីភាព និងសន្តិភាព

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានសង្កត់ធ្ងន់លើសារសំខាន់នៃ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយដ៏សេរី បើកចំហ ខណៈដែលនាយករដ្ឋមន្រ្តី ឥណ្ឌាលោក Narendra Modi បានអំពាវនាវឲ្យមានសន្តិភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

ថ្នាក់ដឹកនាំនៃបក្សសម្ព័ន្ធចតុភាគី ឬដែលបានហៅថាក្រុម QUAD (រួមមាន អាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី) កាលពីថ្ងៃទី២៤ ខែកញ្ញា បានប្រារព្ធធ្វើឡើងកិច្ច ប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោណ សហរដ្ឋអាមេរិក ដោយមានការប្ដេជ្ញាចិត្តអំពី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជំរុញការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ហេដ្ឋា រចនាសម្ព័ន្ធនិងបច្ចេកវិទ្យាបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត។       
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានសង្កត់ធ្ងន់លើសារសំខាន់នៃ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយដ៏សេរី បើកចំហ ខណៈដែលនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអំពាវនាវឲ្យមានសន្តិភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ក្រុម QUAD គ្រោងនឹងប្រកាសកិច្ចព្រមព្រៀងមួយចំនួនដែលសំដៅផ្ទាល់ ទៅលើប្រទេសចិន រួមមានកិច្ចព្រមព្រៀងអំពីការពង្រឹងសន្តិសុខសម្រាប់ខ្សែសង្វាក់ ផ្គត់ផ្គង់សារធាតុ semiconductor និងបង្ការប្រឆាំងការធ្វើនេសាទដោយខុសច្បាប់ ក៏ ដូចជាលើកកំពស់ការយល់ដឹងអំពីតំបន់នាវាចរណ៍។ បក្សសម្ព័ន្ធនេះ ក៏នឹងដាក់ ពង្រាយបណ្ដាញ 5G និងផែនការសង្កេតការប្រែប្រួលអាកាសធាតុផងដែរ។

បង្ហាញប្រតិកម្មនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ កញ្ញា នៅទីក្រុង ប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានរិះគន់ក្រុម QUAD។ ចិនបានថ្កោលទោសក្រុមនេះគឺជារចនាសម្ព័ន្ធមួយនៃសង្គ្រាមត្រជាក់ ហើយនឹងបណ្ដាលឲ្យការរត់ប្រណាំងប្រដាប់អាវុធក្នុងតំបន់កាន់តែកើនឡើង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ