• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន Pfizer ប្តេជ្ញាពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម

នៅយប់ថ្ងៃទី ២០ ខែសីហា ពីទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនឱសថអាមេរិក Pfizer គឺលោក Albert Bourla។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Pfizer គឺលោក Albert Bourla  (រូបថត៖ TTXVN)


មុននេះ នៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានផ្ញើសារលិខិតមួយច្បាប់ទៅកាន់ Albert Bourla អំពីកិច្ចសហប្រតិប
តាមរយៈជំនួបសន្ទនានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងការរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុន Pfizer ក្នុងវិស័យថែទាំសុខភាពសកលលោក ជាពិសេសក្នុងសង្គ្រាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ តាមរយៈការផលិតប្រកបដោយជោគជ័យ វ៉ាក់សាំង Pfizer/BioNTech។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមដែលបានរួមចំណែកជាក់ស្តែងក្នុងដំណើរការអភិវឌ្ឍន៍ផ្នែកសុខាភិបាលនៅវៀតណាម ក៏ដូចជាសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងដល់វៀតណាមក្រោមកិច្ចសន្យារវាង Pfizer ជាមួយរដ្ឋាភិបាលវៀតណាមសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៣១ លានដូស។ 

ប្រធាននិងជានាយកប្រតិបត្តិការ Pfizer លោក Albert Bourla បានបញ្ជាក់ថាសម្ព័ន្ធក្រុមហ៊ុនក៏ដូចជារូបលោកផ្ទាល់ ទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ហើយជឿជាក់ថា វៀតណាមនឹងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់ៗ។ ចំពោះមុខសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Albert Bourla បានសន្យាថា នឹងខិតខំប្រឹងប្រែងនិងស្វែងរកជម្រើសវិធីទាំងអស់ដើម្បីពន្លឿនការផ្តល់វ៉ាក់សាំងដល់ វៀតណាមនៅខែសីហា ខែកញ្ញានិងត្រីមាសទី ៤ នៃឆ្នាំ ២០២១នេះ ក៏ដូចជា ត្រៀមខ្លួនជួយនិងគាំទ្រវៀតណាមដើម្បីទទួលការផ្ទេរនិងទម្រង់នៃការផ្ទេរវ៉ាក់សាំងពីប្រទេសផ្សេងទៀត ព្រមទាំង គាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលអាមេរិកក្នុងការជួយឧបត្ថម្ភវៀតណាមលើវ៉ាក់សាំង។ លោក Albert Bourla បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនិងជាយុទ្ធសាស្ត្រជាមួយវៀតណាមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top