• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទៅទស្ស​ន​កិច្ច​សិក្សា​នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Tinh វៀតណាម

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅវិទ្យាស្ថាន​ការពារ​ជាតិវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធី បានអញ្ជើញ​មក​ទស្សនកិច្ចសិក្សា​​នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Tinh។

លោកវរសេនីយ៍ឯក Vo Tien Nghi មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Ha Tinh បានជម្រាប​ជូន​គណៈប្រ​តិភូ​អំពីស្ថានភាពនៅសងខាងព្រំដែន និងឆ្នេរសមុទ្ររបស់ខេត្ត និងលទ្ធផលនៃការបំពេញភារកិច្ចការពារព្រំដែនរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh នៅពេលកន្លងមក។ លោក Vo Tien Nghi បានចែករំលែកបទពិសោធន៍ក្នុងការការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងអនុវត្តភារកិច្ចផ្សេងទៀត​។

ទិដ្ឋភាពនៃជំនួប

តាំង​នាម​ឲ្យ​សិក្ខាកាម​ទាំង​អស់​  ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ វុទ្ធីបានឲ្យដឹងថា ក្នុងរយៈពេលសិក្សានៅវិទ្យាស្ថា​ន​ការពារជាតិ​វៀតណាម សិក្ខាកាម​ទាំង​អស់បានស្រាវជ្រាវនិង​ស្វែងយល់អំពីប្រពៃណីកសាង និងការពារមាតុភូមិរបស់កងទ័ពនិងប្រជាជនវៀតណាម រួមមានប្រពៃណីរបស់កងទ័ពការពារព្រំដែនខេត្ត Ha Tinh ផងដែរ។ នេះគឺជាចំណេះដឹងដ៏ថ្លៃថ្នូចំពោះការសិក្សា​ស្រាវជ្រាវ​របស់សិក្ខាកាមទាំងអស់​។ តាមរយៈនោះនឹង​ពង្រឹង​ចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top