• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាកុមារ - វេទិកាសម្រាប់កុមារដើម្បីបង្ហាញពីសេចក្តីប្រាថ្នានិងទស្សនៈ

កិច្ចប្រជុំស្ដីពីការបូកសរុបគំរូក្រុមប្រឹក្សាកុមារ (រូបថត៖ TTXVN)
 

ក្រុមប្រឹក្សាកុមារត្រូវបានកសាងនិងអនុវត្តន៍សាកពិសោធន៍ដោយក្រុមប្រឹក្សាក្រុមកុមារមជ្ឈឹម និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តាមកំរិតថ្នាក់ខេត្តក្នុងដំណាក់កាល ២០១៧ - ២០២០ ។

ក្រុមប្រឹក្សាកុមារត្រូវបានកុមារសម្របសម្រួលផ្ទាល់ ដើម្បីសម្ដែងមតិយោបល់ បំណងប្រាថ្នា និងសន្ទនាជាមួយតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ស្ដីពីបញ្ហាទាក់ទងនឹងកុមារនៅតាមតំបន់នីមួយៗ។ រហូតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានក្រុមប្រឹក្សាកុមារថ្នាក់ខេត្តចំនួន ១៤ ក្រុម និងក្រុមប្រឹក្សាកុមារថ្នាក់ស្រុកចំនួន ១៧។ ជាមួយនឹងការប្រជុំចំនួន ២ ដងដែលធ្វើឡើងជារៀងរាល់ឆ្នាំនោះ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាកុមារគ្រប់ជាន់ថ្នាក់បានរៀបចំកិច្ចប្រជុំចំនួន ៦៨ ដង ដោយមានការចូលរួមពីកុមារជាង ១.០០០ នាក់។ ក្រៅពីកិច្ចប្រជុំជាប្រចាំនោះ ខេត្ត - ក្រុងជាច្រើនបានរៀបចំសន្និសិទ ជំនួប និងកិច្ចសន្ទនាផ្ទាល់រវាងក្រុមប្រឹក្សាកុមារនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត និងក្រុមប្រឹក្សាប្រជាជន ដើម្បីបង្កើតឱកាសសម្រាប់កុមារលើកយោបល់ ដោយផ្ទាល់ដល់ថ្នាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top