24/05/2020 20:34 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សា​អំពី​ការរក្សា​បណ្ដាញអ៊ិនធើណែត​ប្រកបដោយស្ថិរភាព

វៀតណាមគាំទ្រការកសាងបរិយាកាសបណ្ដាញអ៊ិនធើណែត ប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល បើកចំហនិងស្ថិរភាព ឆ្លើយតបនឹងតម្រូវការនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេស ប្រជាពលរដ្ឋនិងរួមចំណែកក្នុងការថែរកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
 

ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២២ ខែឧសភា បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាអំពីប្រធានបទ រក្សាបណ្ដាញអ៊ិនណែតប្រកបដោយស្ថិរភាព ទប់ស្កាត់ជម្លោះនិងពង្រឹងសន្តិសុខ។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសប្រ មាណ ៥០។

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបានសង្កត់ធ្ងន់លើតម្រូវការកសាងបណ្តាញអ៊ិនធើណែតប្រកបដោយសន្តិភាព សុវត្ថិភាព និងស្ថិរភាព គោរពតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការពង្រឹងវិធានការកសាងសមត្ថភាពប្រើប្រាស់ គ្រប់គ្រងបណ្ដាញអ៊ិនធើណែត ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ជាតិអំពីការការពារបណ្ដាញ អ៊ិនធើណែត។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ វៀតណាមគាំទ្រការកសាងបរិយាកាសបណ្ដាញអ៊ិនធើណែតប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល បើកចំហ និងស្ថិរភាព ឆ្លើយតប នឹងតម្រូវការនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេស ប្រជាពលរដ្ឋនិងរួមចំណែកក្នុងការថែរកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ