18/04/2020 21:33 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពនៅយេម៉ែន តាមរយៈ ប្រព័ន្ធវីដេអូ (Video Conference)

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៦ ខែមេសាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាអំពីស្ថានភាពនៅយេម៉ែនក្នុងរយៈពេលមួយខែកន្លងទៅ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


អង្គការសហប្រជាជាតិបានវាយតម្លៃថាស្ថានភាពនៅយេម៉ែនកំពុងជួបប្រទះការលំបាកជាច្រើន ដោយសារការប្រយុទ្ធគ្នាបានបន្តកើតមានឡើងនៅកន្លែងមួយចំនួន ព្រមទាំងការវិវឌ្ឍដ៏ស្មុគស្មាញដោយសារជំងឺរាតត្បាត Covid-19 បន្ទាប់ពីបានរកឃើញករណីឆ្លងដំបូងនៅប្រទេសនេះ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានចែករំលែកតាមរយៈរបាយការណ៍នានា ហើយបន្តអំពាវនាវឱ្យភាគីទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់ ជាពិសេសគឺកម្លាំង Houthi ផងដែរ ។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបន្តសម្តែងការព្រួយបារម្ភអំពីស្ថានភាពដ៏តានតឹងនាពេលថ្មីៗនេះ និងស្ថានភាព មនុស្សធម៌នៅយេម៉ែន។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីការអនុវត្តន៍បទឈប់បាញ់នៅតំបន់ជម្លោះក្នុងបរិបទដែលពិភពលោកចាំបាច់ត្រូវផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh ក៏ដូចជាបន្តកិច្ចសន្ទនា និងឆ្ពោះទៅរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយ ដោយអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាលផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ