08/02/2020 15:00 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍របស់​ប្រធាន​អង្គការសន្តិសុខ​និង​សហប្រតិបត្តិការអឺរ៉ុប (OSCE)​


 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អញ្ជើញថ្លេងមតិ
 

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​រៀប​ចំ​កិច្ច​ប្រជុំដើម្បីស្ដាប់របាយការណ៍អំពីសកម្មភាពរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។
 
ថ្លែងមតិនៅ​កិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈ ប្រតិភូវៀត​ណាម​នៅអង្គ​ការ​សហប្រ​ជាជាតិ បានស្វាគមន៍សកម្មភាពជំនួយមនុស្សធម៌ ការសម្របសម្រួលនិង​ជំរុញ​ដំណើរ​ការ​សន្តិភា​ព​របស់​ OSCE នៅតាមចំណុចក្តៅនៅអឺរ៉ុប។ ទន្ទឹមជាមួយគ្នានេះ គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាង OSCE ជាមួយក្រុមប្រឹក្សាសន្តិសុខស្របតាមជំពូកទី ៨ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោក​ឯក​អគ្គរដ្ឋ​ទូតក៏​​បានសង្កត់ធ្ងន់ថា ស​កម្មភាពរបស់អង្គការ​ក្នុងតំប​ន់​ត្រូវ​ការគោរព​តាមធម្មនុញ្ញ​របស់អង្គការ​សហប្រជា​ជាតិ ហើយ​លើកបញ្ហាស្ត្រី ​ស​ន្តិភាព សន្តិសុខ (WPS) និងសកម្មភាពសហប្រតិបត្តិការមួយចំនួនដែលអាច​អនុវត្ត​​បាន​នៅក្នុងវិស័យនេះផងដែរ។ ក្រៅពីនោះ លោកក៏បានគាំទ្រនូវតួនាទីរបស់ OSCE ក្នុងការ​ត្រួត​ពិនិត្យ​ ព្រមទាំងគាំទ្រអនុវត្តកិច្ចព្រមព្រៀង Minsk ផងដែរ ព្រមជាមួយនេះ បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​ពីគោល​ការណ៍​នៃការ​ដោះស្រា​យ​ជម្លោះ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ​និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រ​ជាជា​តិ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ