ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អញ្ជើញថ្លេងមតិ
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក ក្រុមប្រឹក្សាសន្តិសុខបានរៀបចំកិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍អំពីសកម្មភាពរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។
ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈ ប្រតិភូវៀតណាមនៅអង្គការសហប្រជាជាតិ បានស្វាគមន៍សកម្មភាពជំនួយមនុស្សធម៌ ការសម្របសម្រួលនិងជំរុញដំណើរការសន្តិភាពរបស់ OSCE នៅតាមចំណុចក្តៅនៅអឺរ៉ុប។ ទន្ទឹមជាមួយគ្នានេះ គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាង OSCE ជាមួយក្រុមប្រឹក្សាសន្តិសុខស្របតាមជំពូកទី ៨ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អង្គការក្នុងតំបន់ត្រូវការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយលើកបញ្ហាស្ត្រី សន្តិភាព សន្តិសុខ (WPS) និងសកម្មភាពសហប្រតិបត្តិការមួយចំនួនដែលអាចអនុវត្តបាននៅក្នុងវិស័យនេះផងដែរ។ ក្រៅពីនោះ លោកក៏បានគាំទ្រនូវតួនាទីរបស់ OSCE ក្នុងការត្រួតពិនិត្យ ព្រមទាំងគាំទ្រអនុវត្តកិច្ចព្រមព្រៀង Minsk ផងដែរ ព្រមជាមួយនេះ បញ្ជាក់ជាថ្មីម្ដងទៀតពីគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម