22/07/2017 11:33 GMT+7 Email Print Like 0

ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាប្តេជ្ញាកសាងខ្សែព្រំដែនសន្តិភាព​និងធានាសន្តិសុខសណ្តាប់ធ្នាប់

 
 ទិដ្ឋភាពនៃជំនួបធ្វើការរវាងឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសូងនគរបាល ជាមួយ លោក អ៊ុក គឹម លេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៅខាងក្រៅដំណើរទស្សន​កិច្ចថ្នាក់​​រដ្ឋនៅ ព្រះរាជា​ណា​ចក្រ​កម្ពុជា រប​ស់អគ្គលេខាបក្ស លោក Nguyen Phu Trong នោះ គណៈប្រ​តិភូជាន់ខ្ពស់ ក្រសួងនគរបា​ល វៀតណាម ដឹក​នាំដោយឧត្តមសេនីយ៍ឯក Nguyen V​an Thanh អនុរដ្ឋ​មន្ត្រីក្រសូងនគរបាល បានអញ្ជើញ​ជួបធ្វើការ​ជាមួយ លោក អ៊ុក គឹម លេខ រដ្ឋលេ​ខាធិការក្រសួងមហា​ផ្ទៃកម្ពុជា។

នៅទី​នេះ លោក Nguyen Van Thanh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរ​បន្តអនុវត្តប្រកប ដោយ​ប្រសិទ្ធ​ភាព​រាល់​ផែនការសហប្រតិបត្តិការ ដែលភាគីទាំងពី​របាន ចុះហត្ថលេខា ដើម្បីកសាង​ខ្សែព្រំ​ដែន​សន្តិភាព​មួយ និងធានាសន្តិ​សុខ​​សណ្តាប់​ធ្នាប់។
 
រីឯខ្លួនវិញ រដ្ឋលេខាធិការ លោក អ៊ុក គឹមលេខ​ បានវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ច​ថ្នាក់រដ្ឋនៅកម្ពុជា របស់​អគ្គលេ​ខាបក្ស​ លោក Nguyen Phu Trong និងដំណើរទស្សនកិច្ច​ការងារ របស់គណៈ​ប្រតិភូក្រសួង​នគរបាល​វៀត​ណា​ម ជាមួយ​ក្រសួងមហាផ្ទៃកម្ពុ​ជា ព្រមទាំងអះអាងថា ដំណើរទស្ស​នកិច្ចនេះបន្តជាមូលដ្ឋា​ន រឹងមាំ ​ដើម្បី​ពង្រឹងនិងពង្រីកទំនាក់ទំន​ងមិត្តភាពប្រពៃណី សាមគ្គីភាព រ​បស់ប្រជា ជននៃប្រទេស​ទាំងពីរ ឲ្យកាន់តែ​​អភិវឌ្ឍន៍ នាពេលខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ