21/02/2020 14:43 GMT+7 Email Print Like 0

ក្រសួងការបរទេសឡើងសម្លេងចំពោះការដែលអាមេរិកដកវៀតណាមចេញពីបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍ

ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជិត៧៦ពាន់លាន ដុល្លាអាមេរិកក្នុងឆ្នាំ២០១៩ កើន២៥%បើ ធៀបនឹងឆ្នាំ២០១៨។ អាមេរិកបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ហើយវៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញប្រកបដោយ កំណើនរហ័សបំផុតរបស់អាមេរិកដែរ។

អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet (រូបថត៖ baoquocte.vn)



នាថ្ងៃទី២០កុម្ភៈ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរ ទេសវៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលអាមេរិកដកវៀតណាមចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសទទួលបានអនុគ្រោះនៃកម្រិតលក់បង្ខូចតម្លៃតូចតាចនោះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកកំពុងរីកចម្រើនយ៉ាងល្អប្រសើរនាពេលកន្លងទៅ។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត​៧៦ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩ កើន២៥%បើធៀបនឹងឆ្នាំ២០១៨។ អាមេរិកបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ហើយវៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញប្រកបដោយ កំណើនរហ័សបំផុតរបស់អាមេរិកដែរ។

នាបច្ចុប្បន្ន វៀតណាមនៅតែជាប្រទេសកំពុងអភិវឌ្ឍតាមបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ វៀតណាមនឹងបន្តតាមដាន វាយតម្លៃចំពោះផលប៉ះពាល់នៃការដែលអាមេរិកដកវៀតណាមចេញពីបញ្ជីឈ្មោះក្រុមប្រទេសទទួលបានយន្តការ “ប្រទេសកំពុងអភិវឌ្ឍ” ក្នុងច្បាប់ប្រឆាំងនឹងការឧបត្ថម្ភធនរបស់អាមេរិក ព្រមទាំងរក្សាកិច្ចសន្ទនាជាមួយអាមេរិក សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើន ប្រកបដោយភាពសុខដុម ចីរភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ