07/02/2020 12:48 GMT+7 Email Print Like 0

កេរដំណែល រម្មណីយដ្ឋាននៅក្រុងហាណូយ បើកទ្វារទទួលបម្រើភ្ញៀវទេសចរឡើងវិញ។


ភ្ញៀវទេសចរ​ទស្សនា​កេរដំណែល​ជាតិ​ ពិសេស​វ៉ាន​ម៉ីវ​ - ក្វឹក​ទឺយ៉ាម​ (Van Mieu – Quoc Tu Giam) នា​ព្រឹកថ្ងៃទី​៦ ខែកម្ភៈ រូបថត៖ ថាញ​តុង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

ព្រឹកថ្ងៃទី​៦ ខែកុម្ភៈ​ ឆ្នាំ២០២០ កេរដំណែល រម្មណីយដ្ឋាន​​ទាំងអស់ នៅក្រុង​ហាណូយ​ ដំណាល​គ្នា​បើកទ្វារ​ទទួល​បម្រើ​ភ្ញៀវ​ទេសចរ​ឡើងវិញ បន្ទាប់ពី​បង្អាក់ការ​ទទួល​ភ្ញៀវ ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​​មេរោគ​ ត្រៀម​លក្ខណៈ​បង្ការ​ប្រឆាំងជំងឺ​​អាសន្នរោគ​កើតឡើយ​ ដោយ​វីរុសកូរូណាប្រភេទ​​ថ្មី​។​

ចាប់​ពី​ម៉ោង​៨ ថ្ងៃទី​៦ខែ​កុម្ភៈ មណ្ឌល​កេរដំណែល​វ៉ាន់​ម៉ីវ​ - ក្វឹក​ទឺយ៉ាម​ (Van Mieu - Quoc Tu Giam) បាន​បើកទ្វារ​បម្រើ​ភ្ញៀវ​ទេសចរ​ បន្ទាប់​ពី​បង្អាក់​ទទួល​ភ្ញៀវ​ទេសចរ​អញ្ជើញ​មកទស្សនា​ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នូវ​តំបន់​នៃ​កេរដំណែល​ ក៏ដូចជា​ត្រៀម​លក្ខណៈ​បង្ការ​ប្រឆាំង​ជំងឺ​អាសន្នរោគ​។​

បន្ទាប់ពី​មួយ​ថ្ងៃបង្អាក់​ដំណើរការ​​ទទួល​ភ្ញៀវ​ ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ មណ្ឌល​កេរដំណែល​​រាជវាំង​ថាំងឡុង​ (Thang Long) បើកទ្វារ​ឡើង​វិញ​។ លោកស្រី​ង្វៀន ធី​អៀន (Nguyen Thi Yen) ប្រធាន​ការិយាល័យ​បទបង្ហាញ​ - ឃោសនា ចំណុះ​មជ្ឈមណ្ឌល​អភិរក្ស​កេរដំណែល​រាជវាំងថាំង​ឡុង​ (Thang Long) - ក្រុង​ហាណូយ​​​​ ឱ្យ​ដឹង​ថាក្នុងព្រឹកថ្ងៃទី​៦ ខែកុម្ភៈ មាន​ក្រុម​ភ្ញៀវទេសចរ​អញ្ជើញ​មកទស្សនា​កេរដំណែល​ទាំងនេះ​។ មជ្ឈមណ្ឌល​បន្ត​ណែនាំ​ភ្ញៀវទេសចរ​អនុវត្ត​វិធាន​ការ​បង្ការ​ប្រឆាំង​ជំងឺ​រាតត្បាត​ ដើម្បីធានា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ​ក៏ដូចជា​សហគមន៍​។ ក្នុង​ថ្ងៃទី​៥ ខែ​កុម្ភៈ​ មជ្ឈមណ្ឌល​បាន​បាញ់​ថ្នាំសម្លាប់​មេរោគ​នៅទូទាំង​តំបន់​កេរដំណែល​។​

ម៉ោង​៧​ព្រឹក ថ្ងៃទី​៦ ខែកុម្ភៈ​ នៅ​កេរដំណែល​ទីសក្ការបូជា​ង៉ុក​សើន (Ngoc Son) បើកទ្វារ​ឡើងវិញ​ ភ្ញៀវទេសចរ​ជាច្រើន​បាន​អញ្ជើញ​មក​ទស្សនា​រម្មណីយដ្ឋាន​ដ៏​ល្បី​នេះ។ កេរដំណែល​ដទៃ​នៅលើ​ភូមិសាស្រ្ត​រដ្ឋធានី​ដូចជា​៖ ពន្ធនាគារ​ហ្វ័រ​ឡ (Hoa Lo) ទីសក្ការបូជា​ក្វាង​ថាញ​ (Quan Thanh) កេរដំណែល​៤៨​ ផ្លូវ​ហាង​ង៉ាង​ (Hang Ngang) ជាដើម​ ក៏បាន​បើក​ទ្វារឡើងវិញ​ នា​ថ្ងៃទី​៦ ខែកុម្ភៈ​។ ក្រុម​កម្មាភិបាល​ ពលករ​ នៅ​តំបន់​ទេសចរណ៍​តែង​ត្រៀម​ជាស្រេច​រងចាំទទួល​​​ទូរសព្ទ​ និង​នៅ​​ប្រចាំ​នៅ​នឹង​កន្លែង​ ដើម្បី​ជំនួយ​ព័ត៌មាន​សម្រាប់​ភ្ញៀវ​ទេសចរ​។ កម្មាភិបាល​ បុគ្គលិក​ទាំងអស់​សុទ្ធតែ​មាន​ចំណេះវិជ្ជា​​ និងបំណិន​ដើម្បី​ស្វ័យ​ការពារ​ ជំនួយដល់​​ភ្ញៀវ​ទេសចរ​ ដែលអញ្ជើញ​មក​ទស្សនា​នូវ​របៀប​បង្ការ​ប្រឆាំង​ជំងឺ​ដោយ​វីរុស​កូរូណា​ប្រភេទថ្មីដូចជា៖ ផ្គត់​ផ្គង់​ទឹក​លាង​ដៃ​សម្លាប់​មេរោគ​ ណែនាំ​ភ្ញៀវ​ទេសចរ​ពាក់ម៉ាស់ ​ពេល​ចូល​រួម​សកម្មភាព​នៅ​តំបន់​ អាសយដ្ឋាន​ទេសចរណ៍៕

 អនុវត្ត​ន៍៖ កាសែតរូបភាព​វៀតណាម​-ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



បណ្តាព័ត៌មានបានផ្សាយ