19/05/2019 12:01 GMT+7 Email Print Like 0

កូរ៉េខាងត្បូងបានសំរេចបង្កើនមូលនិធិ ODA ទ្វេដង សម្រាប់បណ្តាប្រទេសអាស៊ាន


 កូរ៉េខាងត្បូងបានសំរេចបង្កើនមូលនិធិ ODA ទ្វេដង សម្រាប់បណ្តាប្រទេសអាស៊ាន
 

ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) កាលពីថ្ងៃទី ១៧ ខែឧសភា បានឲ្យ​ដឹង​ថានឹ​ង​បង្កើន​មូល​និធិជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ប្រទេសជាសមាជិកចំនួន ៦ ក្នុងសមាគម​ប្រជាជា​តិអាស៊ី​អាគ្នេយ៍​ (អាស៊ាន) ឡើងទៅទ្វេដង នាឆ្នាំ ​២០២៣។
 
ជាក់​ស្តែង KOICA គ្រោងនឹងបង្កើនមូលនិធិ ODA សម្រាប់ប្រទេសឡាវ      មីយ៉ាន់ម៉ា វៀតណាម កម្ពុជា ឥណ្ឌូ​ណេស៊ី​ និងហ្វីលីពីនដោយមានទឹកប្រាក់ចាប់ពី ៨៧ ពាន់លានវ៉ុននាឆ្នាំនេះ ឡើងដល់ ១៨០,៤ ពាន់លានវ៉ុន (ស្មើនឹ​ង​ ១៥១ លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៣ ខាងមុខ ដោយផ្តោតលើវិស័យជួយឧបត្ថម្ភការអប់រំ ការអភិវឌ្ឍ​ជនបទ​និងទីក្រុង ក៏ដូចជាវិស័យបច្ចេ​កវិទ្យាព័ត៌មាននិងទូរគមនា​គមន៍ និង​វិស័យ​ដឹកជញ្ជូន​ផងដែរ​។ សេចក្តីប្រកាស​របស់ KOICA ត្រូវបានធ្វើ​ឡើងនៅក្នុង​បរិបទ​ដែលទី​ក្រុង​សេអ៊ូល​កំពុង​បង្កើន​ទំនាក់​ទំន​ង ​ជាមួយបណ្តាប្រទេសអាស៊ាន ដោយអនុលោម​តាម"គោលនយោបាយឆ្ពោះទិសខាងត្បូ​ងថ្មី"​។ គួរ​បញ្ជាក់ថា KOICA នឹង​ចូលរួម​ចំណែក​ក្នុង​កិច្ចខិត​ខំប្រឹង​ប្រែងសំដៅជួយ​ទ្រទ្រង់​ដល់​បណ្តាប្រទេស​អាស៊ាន​សម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស​រ៍ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ