• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងជើងបានចេញកាលកំណត់ចុងក្រោយសម្រាប់អាមេរិក ដើម្បីផ្លាស់ប្តូរាល់សំណើរស្តីពីការ រំលាយអាវុធនុយក្លេអ៊ែរ


 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un
 

 ទីភ្នាក់ងារព័ត៌​មានកណ្តាលកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៩ បានផ្សាយថា ថ្នាក់ដឹកនាំកូរ៉េ​ខាង​ជើងលោក Kim Jong-Un បានសម្តែងឆន្ទៈរបស់លោក ក្នុងការរៀនចំកិច្ច​ប្រជុំ​កំពូល​លើក​ទី ៣ ​ជាមួយ ប្រធានាធិបតីអាមេរិកលោក Donal​d Trump ប្រ​សិនបើទីក្រុង​វ៉ាស៊ីនតោន​បាន​នាំចេញ​សំណើរដោយ​មាន​អាកប្បកិរិយាសមរម្យ និងមា​នវិធីសាស្ត្រស​មស្រប​ផងដែរ។

លោក Kim Jong-Un ក៏បាន​ដាស់​តឿន​ឱ្យទីក្រុង​វ៉ាស៊ីន​តោន​ឈានដល់​កិច្ចព្រម​ព្រៀង​មួយ​ប្រកប​ដោយ​សមភាព​ ដែល​ភាគី​ទាំងពីរ​អាច​ទទួល​យកបាន​ទាក់ទង​នឹងការ​រំលាយ​អាវុធនុយក្លេ​អ៊ែរនៅលើឧបទ្វីបកូរ៉េ ដើម្បីឆ្លើយ​តបនឹង ផលប្រយោជន៍របស់ភាគីទាំងពី​រ។ ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim ​Jong-Un បានសង្កត់​ធ្ងន់​ថាប្រការនេះពឹងផ្អែកទាំងស្រុង ទៅលើអាកប្បកិរិយានិងបំណងរបស់សហរដ្ឋអាមេរិកតែម្តង៕

 

​តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

UNODC ចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់អាទិភាពកំពូលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

UNODC ចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់អាទិភាពកំពូលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

នៅទីក្រុងវីយែន ប្រទេសអូទ្រីស គណៈកម្មាធិការអាស៊ាននៅទីក្រុងវីយែន (ACV) ដែលមានឯកអគ្គរដ្ឋទូត និងភារធារីមកពីរដ្ឋជាសមាជិកចំនួនប្រាំបី (វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ឡាវ និងសិង្ហបុរី) ថ្មីៗនេះបានជួបធ្វើការជាមួយលោកស្រី Monica Juma នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

Top