01/10/2019 11:01 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការពហុភាគីមានឋានៈដ៏ពិសេសក្នុងគោលនយោបាយ កិច្ចការបរទេសរបស់វៀតណាម


 ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ថ្លែងមតិ
 

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅក្នុងសម័យពិភាក្សាទូទៅនីតិកាលទី ៧៤ នៃមហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែង​សុន្ទរក​ថា​​ដ៏សំ​ខាន់ ក្រោមប្រធានបទ“បង្កើនកម្លាំងរស់រប​ស់ពហុភាគីនិយម ដើម្បីសុខសន្តិ​ភាព​ និង ការអភិវឌ្ឍ​ប្រកប​​ដោយចីរភាព” ។ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh មិនត្រឹមតែបានអះអាងថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពហុភាគី​មាន​ឋានៈដ៏​ពិសេស​ក្នុង​គោលន​យោបាយ​កិច្ចការ​បរទេសរបស់វៀតណាមប៉ុ​ណ្ណោះទេ ​ថែមទាំង​អំពាវ​នាវ​ដល់សហគមន៍ពិភពលោកបង្កើនកម្លាំងរស់របស់ពហុភាគីនិយមទៀតផង។
 
ឧបនាយ​ករដ្ឋមន្រ្តី លោក Pham Binh Minh អះអាងថាក្នុងរយៈពេល ៣ ភាគ ៤ នៃសតវត្សរ៍កន្លងទៅ ពហុភាគី​និយម ដោយមានអង្គការសហប្រជាជាតិជាស្នូលនោះ ពិតជាបាន​បញ្ជាក់​នូវតួនាទី​ដែល​មិន​អាច​ខ្វះបាន​របស់​ខ្លួន ។ រាល់របៀបរបបពហុភាគីបានបង្កើតយន្តការពិភាក្សា តាក់តែងគោល​នយោបាយ​រួម​សម្រាប់​បណ្ដា​ប្រទេសលើវិស័យនយោបាយសកលលោក​។ បណ្ដាវេទិកាពហុភាគី ​ជាពិសេស​គឺអង្គការ​សហប្រជា​ជាតិ​ គឺជា​កន្លែងបង្កើតគំនិតផ្ដួចផ្ដើម កសាងស្តង់ដារ និងយុ​ទ្ធសាស្ត្រ សំដៅសម្របសម្រួល​កិច្ចខិត​ខំ​ប្រឹង​ប្រែង​​របស់ប្រ​ទេស​នានាក្នុងកាទប់ទល់នឹងបណ្ដាបញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក៏ដូចជា​លើក​កម្ពស់​គុណ​ភាព​​នៃជីវភាពរស់នៅជូនប្រជាជនផងដែរ។
 
វៀតណាមគោរពកិច្ចសហប្រតិបត្តិការពហុភាគី
 
ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអះអាង​ថាកិច្ច​សហប្រតិ​បត្តិការ​ពហុភាគី​បាន​ដើរតួនាទី​ដ៏ពិសេស​ក្នុង​គោលនយោបាយកិច្ចការបរទេសរបស់វៀត ណាម។ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍​និង​សមាហរណកម្ម​​អន្តរជាតិរបស់​វៀតណាម បានផ្សារ​ភ្ជាប់ជាមួយ​ការចូលរួម​របស់​វៀត​ណាម​ទៅក្នុងរ​បៀបរ​បបព​ហុភាគី​តំបន់ និងអ​ន្តរជាតិ។ អង្គការសហប្រជាជាតិ​ និងបណ្ដារ​បៀប​របប​ពហុភាគី​ក៏ជាវេ​ទិកាន​យោបាយ​និងក្របខ័ណ្ឌគតិយុទ្ធដ៏សំខាន់ ដើម្បីវៀ​តណាម​ជំរុ​ញ​ទំនាក់​ទំន​ង​សហប្រតិ​បត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នៅលើពិ​ភពលោក​។ វៀតណាម នឹងបណ្ដា​ប្រទេស​ជាសមាជិក​អាស៊ាន​កំពុង​ខិត​ខំប្រឹង​ប្រែង​បង្កើន​តួនាទី​ជាមជ្ឈភាព​របស់សមាគមក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងបង្កើនការ​អភិវឌ្ឍ​ប្រកបដោយ​វិបុលភាព​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ កងទ័ពប្រជា​ជ​ន​វៀត​ណាម បានចូលរួមទៅក្នុងសកម្មភាពរក្សាសន្តិភាព។ ទន្ទឹមនឹងនេះ អ្នកការទូតវៀតណាម និងអ្នកជំនាញវៀត​ណាម ​ក៏បានចូលរួមចំណែកក្នុងការកសាងរបៀបវារៈ និងគោលនយោបាយរបស់អង្គការ​សហប្រជាជាជាតិ​ ស្ដីពី​ ការអភិវឌ្ឍប្រកបដោយចីរភាព​ ស្ដីពីកោះសមុទ្រ មហាសាគរ និ​ងស្ដីពីការ​អភិវឌ្ឍ​សង្គម​ជាដើ​ម​។
 
បង្កើនកម្លាំងរស់របស់ពហុភាគីនិយម និងទស្សនៈរបស់វៀតណាម
 
ចំពោះការប្រឈមដ៏ធំធេងនាបច្ចុប្បន្ននេះរបស់ពហុភាគិនិយមនោះ​ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានលើក​ឡើងថា សហគមន៍ពិភពលោកចាំបាច់ត្រូវរួមដៃគ្នាបង្កើនកម្លាំងរស់របស់ពហុភាគីនិយម និង​ជំរុញ​សកម្មភាព​របស់អង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះចាំបាច់ត្រូវអះអាងសារជាថ្មីនូវតួនាទី និងសារៈ​សំខាន់របស់ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ
សហប្រ​ជាជាតិក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោក ដោយឈរលើច្បាប់ ជំរុញទំនាក់ទំនង​រវាង​ប្រជា​ជាតិ​និ​ង​បង្កើន​កិច្ចសហប្រតិបត្តិការពហុភាគី។ វៀតណាមចាត់ទុកថា ការគោរពច្បាប់​អន្តរ​ជាតិ​គឺជា​វិធីប្រ​កប​ដោយ​ប្រសិទ្ធភា​ពបំផុត សំដៅរាំងស្កាត់ជម្លោះ ក៏ដូចជាស្វែងរករាល់ដំណោះស្រាយប្រកប​ដោយចីរភាព​សំរាប់​ជំលោះ។​
 
ឧបនា​យក​រដ្ឋមន្រ្តី លោក Pham Binh Minh បានអះអាងថា វៀតណាម​អបអរសាទរ​ចំពោះ​កិច្ច​សហប្រតិ​បត្តិការ​រវាងអង្គការសហប្រជាជាតិ ជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខ ជាមួយសហភាពអាហ្វ្រិក សហ​ភាពអឺរ៉ុបនិងសម្ព័ន្ធអារ៉ាប់ ក្នុងការខិត​ខំប្រឹងប្រេង​ទប់ទល់​នឹង​រាល់​ការសាក​ល្បង​សន្តិ​សុខ​នៅទ្វីប​អាហ្រ្វិក​មជ្ឈឹមបូ​ព៌ា។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងជាប្រ​ធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ វៀតណា​មមានបំណងចង់រួមជា​មួយបណ្ដាប្រទេសជាសមាជិក​ បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹ​ក្សាជាមួយ​បណ្ដាអង្កការតំបន់ ដើម្បីទប់​ស្កាត់​ជម្លោះ កសាងសុខសន្តិភាពប្រកបដោយចីរភាព។
 
វៀតណាមក៏បាន​អបរអសាទរចំពោះរាល់​ការខិតខំ​ប្រឹងប្រែងក្នុង​ការធ្វើកំណែ​ទម្រង់ប្រព័ន្ធ​អភិវឌ្ឍ​ន៍​របស់​អង្គការ​សហប្រ​ជាជាតិ ដើម្បីបង្កើន​ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ កៀរគរការចូលរួមរ​បស់​អង្គកា​រ​ក្រៅរ​ដ្ឋាភិ​បាល​ អង្គការសង្គមនិងសហគមន៍។ ទន្ទឹមនឹងនេះ កិច្ចសន្យាន​យោបាយ​ដ៏ខ្លាំង​ក្លារបស់​រដ្ឋាភិបាល​នីមួយ​ៗ និងថ្នាក់ដឹកនាំគ្រប់រូប គឺមានអត្ថន័យដ៏សំខាន់ក្នុងការបង្កើនពហុភាគីនិយម។ តាម ឧបនាយករដ្ឋមន្រ្តី លោក​ Pham Binh Minh បានឲ្យដឹងថា បើសម្រេចបានប្រការទាំងនេះ សហគមន៍​អន្តរជាតិ​ទើបអាចចារិត​ប្រវត្តិសាស្ត្រ​ មនុស្សជាតិថ្មី នៃកិច្ចសន្ទនា កិច្ចសហប្រ​តិបត្តិការ ដើម្បីសុខសន្តិភាព និ​ងអភិវឌ្ឍន៍ប្រកប​ដោយចីរ​ភាព៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ