28/02/2019 09:13 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគគឺជាកំលាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម - អាមេរិក

នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេ រិកលោក Mike Pompeo ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េ​ខាងជើងលើកទីពីរ នៅថ្ងៃទី ២៧ និង២៨ ខែកុម្ភៈ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួប
ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompe

នៅក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការដែលអាមេរិកនិងកូរ៉េខាងជើងបានជ្រើសរើសវៀតណាមជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលលើកទី ២ ព្រមទាំងសម្តែងសេចក្តីសង្ឃឹមថាកិច្ចប្រជុំនេះនឹងទទួលជោគជ័យ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompe បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះ វៀតណាមដែលបានផ្តល់កន្លែងសំរាប់កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី ២ ហើយសង្ឃឹមថាវៀតណាមនឹងបន្តរួមចំណែកដ៏វិជ្ជមានក្នុងដំណើរការ គ្មាននុយ ក្លេអ៊ែរនិងបង្កើតសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។

ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា: វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាមេរិក និងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនឹងបន្តរួមចំណែកសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៅលើវិស័យដទៃទៀតដូចជាការបោសសម្អាតមីន ការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំជាដើម។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់ភាពជាដៃគូលើគ្រប់វិស័យជាមួយវៀតណាម ហើយនឹងបន្តសហការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងទ្វេភា គីឲ្យកាន់តែប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។

ស្តីពីបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នានោះ រដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់សហរដ្ឋអាមេរិកក្នុងកិច្ច សហប្រតិបត្តិការផ្តួចផ្តើម LMI  និងស្នើឲ្យសហរដ្ឋ​អាមេរិក​នៅតែបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលនិងសាមគ្គីរបស់អាស៊ាន ជាពិសេសជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិកផងដែរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងបញ្ជាក់ឡើងវិញ អំពីការគាំទ្ររបស់ខ្លួនចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS); អនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រខាងកើត (DOC) ឲ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)  រួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ