• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ ស្តីពីកសិកម្មវៀតណាម - ជប៉ុន

ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ ការសែតឧស្សាហកម្មនិងពាណិជ្ជកម្ម)
 

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានប្រព្រឹត្តទៅសន្និសីទ អនឡាញស្តីពី  “កិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ រវាងរដ្ឋមន្ត្រីកសិកម្ម វៀតណាម - ជប៉ុន” និង “វេទិកាសហប្រតិបត្តិការសហគ្រាសសាធារណៈឯកជនវៀតណាម - ជប៉ុន”។

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong និងរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន លោក Kataro Nogami បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធបង្ហូរទឹក ក៏ដូចជា ការពារធនធានសមុទ្រ គ្រប់គ្រងប្រកបដោយការទទួលខុសត្រូវក្នុងស័យជល ផល។ ទាក់ទងនឹងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងភាគីទាំងពីរនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានអះអាងថា ជប៉ុនជាប្រទេសមួយដែលមានវិស័យកសិកម្មទំនើប និងមានសក្តានុពលខ្ពស់ក្នុងការជំរុញពាណិជ្ជកម្ម ជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

បន្ទាប់ពីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីកសិកម្មវៀតណាម - ជប៉ុន រដ្ឋមន្ត្រីនៃភាគីទាំងពីរបានចូលរួមនិងថ្លែងសុន្ទរកថាបើក “កិច្ចសហប្រតិបត្តិការកសិកម្មសាធារណៈ-ឯកជនវៀតណាម - ជប៉ុន” ដោយមានការចូលរួមរបស់សហគ្រាសចំនួន ១០០ នៃប្រទេសចំនួន ២។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលវៀត ណាមតែងតែអមដំណើរនិងបង្កើតឱកាសសម្រាប់អាជីវកម្មដើម្បីអភិវឌ្ឍន៍។ យ៉ាងណាមិញ វៀតណាមមានបំណងទាក់ទាញនិងសហការជាមួយសហគ្រាសវិនិយោគនិងអនុវត្តបច្ចេកវិទ្យាខ្ពស់សម្រាប់ផលិតកម្មកែច្នៃ ការអភិរក្សនិងចែកចាយផលិតផលកសិកម្មនិងគ្រឿងឧបភោគបរិភោគផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top