
កិច្ចសន្ទនាវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី៦ ស្ដីពីការ គ្រប់គ្រងប្រភពទឹកនិងអភិវឌ្ឍន៍និរន្តរភាព បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅខេត្ត Champasak ប្រទេសឡាវ។
ចូលរួមកិច្ចសន្ទនាលើកនេះមានតំណាងចំនួន១៣៥រូប មកពីប្រទេសសមាជិក ASEM នានា គណៈកម្មាធិការអឺរ៉ុប គណៈកម្មាធិការទន្លេមេគង្គរួម ជាមួយមន្ត្រីរដ្ឋាភិបាល អ្នកប្ដេជ្ញានិងអ្នកស្រាវជ្រាវ។
ថ្លែងមតិនៅកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងរួមវិភាគទាន យ៉ាងខ្លាំងទៅក្នុងយន្តការសហប្រតិបតិ្តការអន្តរជាតិនិងតំបន់អំពីការគ្រប់គ្រង ប្រភពទឹកដោយនិរន្តរភាព។ វៀតណាមចែករំលែកគោលបំណងរបស់ប្រទេស តំបន់មេគង្គដោយបើកទូលាយថែមទៀតទំនាក់ទំនងដៃគូជាមួយ EU និង ប្រទេសតំបន់ទន្លេ Danube តាមរយៈយន្តការសន្ទនាការផ្ដើមគំនិត និងគំរោងការណ៍សហប្រតិបតិ្តការជាក់ស្ដែង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម