11/08/2021 12:49 GMT+7 Email Print Like 0

កិច្ចព្រមព្រៀង EVFTA - រាល់តម្លៃដែលសម្រេចបានក្រោយរយៈពេល ១ ឆ្នាំ នៃការអនុវត្តន៍

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) (ហៅកាត់ថាកិច្ចព្រមព្រៀង EVFTA) មានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។ EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់ដើមដំបូងរបស់សហភាពអឺរ៉ុប (ជាមួយប្រទេសជាសមាជិកចំនួន ២៧) ដែលបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ដៃគូអភិវឌ្ឍន៍ផ្ដល់ជូនវៀតណាម។

EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាម អំពីតម្លៃប្រាក់នាំចេញ ហើយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមអំពីទំហំពាណិជ្ជកម្មទ្វេភាគី។ នៅពេលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានគឺ ត្រូវបានគេរំពឹងថានឹងបង្កើតជំហានលោតផ្លោះដ៏ធំធេង ដោយនាំទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ រវាងវៀតណាម និង EU ឈានឡើងកម្ពស់ថ្មីមួយ។ អស់រយៈពេលតែមួយឆ្នាំគត់ ដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ក៏ជាពេលវេលា ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក ដែលជះឥទ្ធិពលយ៉ាងធំធេងដល់វៀតណាមនិង EU ប៉ុន្តែទំហំពាណិជ្ជកម្មនាំចេញរបស់វៀតណាមទៅកាន់ EU និង ផ្ទុយទៅវិញ ការនាំចេញពី EU មកកាន់វៀតណាមបានកើនឡើងជាង ១៨% បើប្រៀបធៀបទៅនឹងរយៈពេលដែល កិច្ចព្រមព្រៀងនេះមិនទាន់បានចូលជាធរមាន។ នាពេលថ្មីៗនេះ នៅក្នុងសម័យប្រជុំលើកទី ១ គណៈកម្មការពាណិជ្ជកម្មនៃកិច្ចព្រមព្រៀង EVFTA នោះ អនុប្រធានគណៈកម្មការអឺរ៉ុប និងជាឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Valdis Dombrovskis បានសង្កត់ធ្ងន់ថា៖ EVFTA គឺជាសមិទ្ធិផលមួយដែលទទួលបានជោគជ័យជាក់ស្ដែងបំផុត សម្រាប់ទំនាក់ទំនងរវាង EU និងវៀតណាម ហើយនេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលត្រូវបាន រំពឹងទុកបំផុតផងដែរ ដោយត្រូវបាន EUចុះហត្ថលេខាជាមួយវៀតណាម ដែលជាខឿនសេដ្ឋកិច្ចកំពុងលេចធ្លោយ៉ាងរស់រវើក។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយបង្កលក្ខណៈងាយស្រួលដល់សហគ្រាសរវាងភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញរាល់តម្លៃអំពីសង្គម សម្រាប់ភាគីទាំងពីរ នៅពេលយើងបានអនុវត្តន៍ការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរទៀតផង។

 

រូបថត៖ baoquocte.vn
 
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Le Minh Hoan (រូបថត៖ nongnghiep.vn)


មិនត្រឹមតែសម្រេចបាន តម្លៃបា្រក់នាំចេញ និងនាំចូលទ្វេភាគីប៉ុណ្ណោះទេ សកម្មភាពទាក់ទាញ វិនិយោគរវាងភាគីទាំងពីរក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ទាក់ទងនឹងការវិនិយោគនាពេលកន្លងមក ដោយមានការប្តេជ្ញាចិត្តអភិបាលកិច្ចប្រកបដោយតម្លាភាពពី EVFTA និងការប្តេជ្ញាចិត្តបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ បើកចំហ អំណោយផលសម្រាប់សហគ្រាស  និងវិនិយោគិននៃភាគីទាំងពីរនោះ វៀតណាមទទួលបានប្រភពវិនិយោគប្រកបដោយគុណភាព ហើយត្រូវបានសិក្សា ទាញយក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនពី EUក៏ដូចជាបង្កើតគុណតម្លៃ និងផលប្រយោជន៍សម្រាប់សហគ្រាស និងវិនិយោគិនរបស់ភាគីទាំងពីរផងដែរ”។

EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់ ហើយត្រូវបានអនុវត្តន៍ជាផ្លូវការ។ ប្រការនេះមិនត្រឹមតែបានទាញយកឱកាសបើកទ្វារទីផ្សារក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងនាពេលថ្មីៗនេះ ក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមបានបន្តធ្វើកំណែទម្រង់ និងកាត់បន្ថយបែបទ សំដៅជួយសម្រួលដល់សហគ្រាស ប្រើប្រាស់បច្ចេកវិទ្យា និងគោរពបទដ្ឋានអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគតទៀតផង។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ នោះ យើងត្រូវផ្ដោតសំខាន់លើកការដោះស្រាយលំហូរចរាចរណ៍ទំនិញរវាងភាគីទាំងពីរ ជាពិសេសគឺសំភារៈ បរិក្ខាពេទ្យ វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ។ ប្រការនេះពិតជាសំខាន់ណាស់ ហើយក្រសួង ស្ថាប័នរបស់វៀតណាម ក្នុងនោះមានក្រសួងសុខាភិបាល ក៏បានសម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ហើយនេះក៏ជាវិស័យមួយចំនួន ដែល EU បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះ”។

លើវិស័យជលផលវិញ បើទោះបីជាវៀតណាមបានទាញយករាល់ឱកាសពីកិច្ចព្រមព្រៀង EVFTA យ៉ាងល្អប្រសើរក៏ដោយ ប៉ុន្តែបញ្ហា “ កាតលឿង” ដែល EU បានអនុវត្តន៍ចំពោះស្តង់ដារទំនិញជលផលនាំចេញទៅកាន់ទីផ្សារនេះនៅតែមិនទាន់ដោះស្រាយបានឡើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ “ដំបូងឡើយគឺយើងត្រូវមានដំណោះស្រាយ ដើម្បីដកកាតលឿងរបស់ EU ដែលជាបញ្ហាជាប់ពាក់ព័ន្ធធំបំផុតរបស់យើងនាបច្ចុប្បន្ននេះ ពោលគឺជាហានិភ័យក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញនោះ យើងត្រូវដកកាត់លឿងផង ហើយត្រូវមានតម្លាភាព ដើម្បីឆ្ពោះទៅរកខឿនជលផលប្រកបដោយតម្លាភាព និងទំនូលខុសត្រូវ”។

EVFTA គឺជាកិច្ចព្រមព្រៀងដើមដំបូងមួយ ដែលមានកម្មវិធី ផែនការអនុវត្តន៍ ដោយមានលក្ខណៈទូទៅរបស់រដ្ឋាភិបាលដល់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា។ ពីបញ្ហាជំពាក់ជំពិន និងការសាកល្បង ក្រោយរយៈពេល ១ ឆ្នាំ នៃការអនុវត្តន៍កិច្ចព្រមព្រៀងនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងធ្វើការបូកសរុប ហើយដាក់ជូនលោកនាយករដ្ឋមន្ត្រី សំដៅបង្កើនការកែទលម្អថែមទៀតនូវកម្មវិធី ធ្វើសកម្មភាពរួមរបស់រដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀង EVFTA នាពេលខាងមុខនេះ។ អាស្រ័យហេតុនេះ មិនត្រឹមតែទាញយកផលប្រយោជន៍ពីគុណសម្បត្តិនៃវិស័យប្រពៃណី ដែលមានប្រៀមខ្លាំងស្រាប់ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការវិនិយោគនៅក្នុង វិស័យថ្មីៗដែលភាគីទាំងពីរមានសក្តានុពល ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនាពេលអនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ