20/11/2020 11:38 GMT+7 Email Print Like 0

កិច្ចព្រមព្រៀង RCEP តភ្ជាប់ឧត្តមភាពនៃសេដ្ឋកិច្ចនៃអាស៊ីខាងជើងនិងអាស៊ីអាគ្នេយ៍

អ្នកជំនាញបានឲ្យដឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ នៅអាស៊ី - ប៉ាស៊ីហ្វិកកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នឹងនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសជាសមាជិក ព្រមទាំងជួយបង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - ប្រធានអាស៊ានឆ្នាំ ២០២០ និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ មលោក Tran Tuan Anh រួមទាំងប្រទេសដទៃទៀតចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (RCEP) នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០         (រូបថត៖ VNA)


របាយការណ៍នេះត្រូវបានធ្វើឡើងដោយអ្នកជំនាញជាន់ខ្ពស់លោក Peter A. Petri នៃវិទ្យាស្ថាន Brookings និងលោក Michael Plummer សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកបានបញ្ជាក់ថានៅក្នុងបរិបទនយោបាយត្រឹមត្រូវ កិច្ចព្រមព្រៀង RCEP ជួយតភ្ជាប់ចំនួនប្រជាជននិងទិន្នផលសេដ្ឋកិច្ចរបស់ពិភពលោកប្រមាណ ៣០% នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង។

យោងតាមរបាយការណ៍ពោលខាងលើនេះ កិច្ចព្រមព្រៀង RCEP អាចបញ្ចូលបន្ថែមទឹកប្រាក់ចំនួន ២០៩ ពាន់លានដុល្លារទៅក្នុងចរន្តប្រាក់ចំណូលប្រចាំឆ្នាំរបស់ពិភពលោក ហើយទឹកប្រាក់ប្រមាណ ៥០០ ពាន់លានដុល្លារដល់ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០៣០ ផងដែរ។ អ្នកជំនាញទាំងពីររូបនេះក៏បានប៉ាន់ស្មានថាកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរបាស៊ីហ្វិកដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨ នឹងជំរុញវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងជើងនិងអាស៊ីអាគ្នេយ៍ឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ដោយតភ្ជាប់ឧត្តមភាពនៃខឿនសេដ្ឋកិច្ចនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ