• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹងត្រូវ ចុះហត្ថលេខាមួយផ្នែកនៅថ្នាក់រដ្ឋមន្រ្តី

នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ក្រុមអ្នកចរចាអាមេរិកនិងចិនបានព្យាយាមរិះរកមធ្យោបាយ ដើម្បីបង្រួញគម្លាតខ្វែងគំនិតគ្នា។ ទោះជាយ៉ាងណាក៏ដោយបញ្ហាជាច្រើននៅតែត្រូវខ្វែងគំនិតគ្នាដដែលផងដែរ។

ថ្នាក់ដឹកនាំអាមេរិក និងចិន (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៥ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Larry Kudlow បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងត្រូវចុះហត្ថលេខានៅមួយផ្នេកថ្នាក់រដ្ឋមន្រ្តី លោក Kudlow បានជួយបង្កើនសុទិដ្ឋិនិយមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលលោកបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ "ដំណាក់កាលទី ១" នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងមានការរីកចម្រើន។

ទោះជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា ពេលវេលាជាក់លាក់សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេសម្រេចចិត្តនោះទេ។

នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ក្រុមអ្នកចរចាអាមេរិកនិងចិនបានព្យាយាមរិះរកមធ្យោបាយ ដើម្បីបង្រួញគម្លាតខ្វែងគំនិតគ្នា។ ទោះជាយ៉ាងណាក៏ដោយបញ្ហាជាច្រើននៅតែត្រូវខ្វែងគំនិតគ្នាដដែលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top