08/06/2021 14:37 GMT+7 Email Print Like 0

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung 
 

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុង Chongqing ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិននោះ បានប្រព្រឹត្តិទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩ ស្តីពី ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត  (SOM DOC) ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា ទោះបីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួមរបស់អាស៊ាន និងចិនក៏ដោយ ប៉ុន្តែនៅតែកើតមានសកម្មភាពដោយឯកតោភាគី រំលោភបំពានលើសិទ្ធិស្របច្បាប់របស់បណ្ដាប្រទេសនៅជាប់ឆ្នេរសុទ្រខាងកើត ដោយបង្កើនភាពតានតឹង និងធ្វើឲ្យសឹករេចរិលជំនឿទុកចិត្ត ដើរផ្ទុយនឹងរាល់ការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន-ចិន។ លោក អនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dungបានអំពាវនាវឱ្យភាគីទាក់ទិននានា អនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកដោយសុឆន្ទៈនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងរាល់ការសន្យាដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ  ១៩៨២ (UNCLOS ១៩៨២) បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា កសាងឯកសារ COC ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ UNCLOS ១៩៨២ ហើយទទួលបានការរគាំទ្រយ៉ាងទូលំទូលាយ។

បណ្តាប្រទេសបានសម្តែងក្ដីព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពនៅសមុទ្រខាងកើត ក្នុងរយៈពេលកន្លងទៅ ដោយធ្វើឲ្យសឹករេចរឹលជំនឿទុកចិត្ត បង្កើនភាពតានតឹង ដោយគ្មានផលប្រយោជន៍សម្រាប់ដំណើរការសហប្រតិបត្តិការអនុវត្តន៍ DOC និងចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ទន្ទឹមនឹងនេះ បណ្តាប្រទេស បានបន្តអះអាងអំពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព ការគោរពសេរីភាព សន្តិសុខ និងសុវត្ថិភាព នាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។អាស៊ាន និងចិនបានអះអាងការសន្យាបន្តអនុវត្តន៍ DOC យ៉ាងម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈ ពេញលេញ និងប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ