05/06/2020 14:52 GMT+7 Email Print Like 0

កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ អនុម័តលើផែនការសកម្មភាពទីក្រុង ហាណូយ-បង្កើនកិច្ចសហប្រតិបតិ្តការឆ្លើយតបនឹង Covid-19


រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (រូបថត៖ MOIT)
 

នាព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវកិច្ចប្រជុំ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ពិសេស​តាម​ប្រព័ន្ធវីដេអូស្ដីអំពីការឆ្លើយតបនឹងជំងឺ រាតត្បាតសកល Covid-19 ដោយមានការ​ចូល​រួម​របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​នៃ ប្រទេសជាសមាជិកអាស៊ានទាំង១០រួមជាមួយលោក​អគ្គលេខាធិការ អាស៊ានទៀត​ផង​។
 
កិច្ចប្រជុំបាន​អនុម័ត​លើផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ក្នុង​គោល​ដៅបង្កើន​កិច្ច​សហប្រតិបតិ្តការ​ក្នុង​ប្លុក​អាស៊ាន​ ហើយតភ្ជាប់ខ្សែសង្វាក់ផ្គត់ ផ្គង់ក្នុងបរិបទដែលជំងឺឆ្លង Covid-19 នៅតែមានការវិវត្តន៍​យ៉ាង​ស្មុគ​​ស្មាញ និងពិបាកទាយទុកជាមុននៅក្នុងតំបន់ ដែលបណ្ដាលឲ្យសកម្មភាពសហ ប្រតិ បតិ្តការ​នយោបាយ​-សេដ្ឋកិច្ច​រងការរអាក់រអួល។
 
ការអនុម័ត​លើផែន​ការសកម្មភាព​ទីក្រុង​ហាណូយ​បាន​អះអាងថា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ខិត​ខំប្រឹង​ប្រែង​សហប្រតិបត្តិការ​គ្នាដើម្បីឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងអះអាងនូវតួនាទីជាប្រ​ធានអាស៊ានរបស់វៀត ណាម ដោ​យបានលើកឡើងនូវផែនការនិងវិធានការជាក់​ស្ដែងដើម្បី ជំរុញឲ្យប្រទេសជា​សមាជិក​ទាំងអស់ រួមដៃគ្នា​ជំនះពុះពា​រលើដំណាក់កាលដ៏លំបាកនេះផងដែរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត​ណាមលោក Tran Tua​n Anh ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានសង្កត់ធ្ងន់ថា នេះជាពេលវេលាដ៏សំខាន់​ជាងពេល​ណាៗទាំង​អស់ ដើម្បីឲ្យសហគមន៍ អាស៊ានទាំងមូលរួមសាម​គ្គីគ្នា ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ​ចាត់វិធាន​ការជាក់ ស្ដែងថែមទៀតដើម្បីបង្កើនកម្លាំងរួ​មរបស់អាស៊ាន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ