06/03/2020 10:46 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៩នៃក្រុមការងារនៃក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ានស្តីពីបញ្ហាទីម័រខាង​កើតសូមចូលរួមអាស៊ាន​


 ទិដ្ឋភាពនៃកិច្ចប្រជុំ
 

កិច្ច​ប្រជុំលើកទី៩ ក្រុមការងារ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) បានធ្វើឡើងនារសៀលថ្ងៃទី ៥ ខែ​មិនា​ នៅទីក្រុងដាណាំង (វៀតណាម) ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់វៀតណាមប្រចាំអាស៊ាន។
 
នៅក្នុង​កិច្ចប្រជុំ តំណាងចូលរួមបានពិភាក្សាអំពីការងារគាំទ្រទីម័រខាងកើត ក្នុងកាបង្កើនសមត្ថភាព និងត្រៀម​គ្រប់ទិដ្ឋភាពសម្រាប់ចូលរួមអាស៊ាន។ តាមការគ្រោងទុកនៅឆ្នាំនេះ ក្រុមបេសកកម្ម នៃ សសរស្តម្ភ សេដ្ឋកិច្ច ​(AEC) និងវប្បធម៌-សង្គម (ASCC) នឹងធ្វើដំណើរទៅកាន់ទីម័រខាងកើត ដើម្បីធ្វើ​ការ​វាយ​តម្លៃ​អំពី​សមត្ថ​ភាព​និងការត្រៀមខ្លួនរបស់ប្រទេសនេះផងដែរ។
 
ថ្លែងក្នុង​កិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់​ធ្ងន់លើបេសកកម្មរបស់ក្រុមការងារ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន គឺសិក្សា​ស្រាវ​ជ្រាវ​និង​វាយ​តម្លៃ​សម​ត្ថភាពក៏ដូចជា កម្រិតនៃការត្រៀមខ្លួនរបស់ទីម័រខាងកើតចូលរួមក្នុងអាស៊ាននិងផល ប៉ះពាល់​របស់​​វាលើអាស៊ាន។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា រួមជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ វៀតណាមនឹងបន្តផ្តល់ការគាំទ្រសមស្របដល់ទីម័រខាងកើត ក្នុងនោះមានការចែករំលែក បទពិសោធន៍​ស្តីពីការត្រៀមរៀបចំចូលរួមអាស៊ាន។
 
សូមរំលឹកថា ​ទីម័រខាងកើតបានដាក់ពាក្យចូលជាសមាជិកអាស៊ានជាផ្លូវការតាំងពីឆ្នាំ ២០១១។ ក្នុងឆ្នាំ ២០១២ មេ​ដឹកនាំអាស៊ានបានដឹកនាំការបង្កើតក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីពិនិត្យ​និង​​វាយ​តម្លៃសមត្ថភាពនិងការត្រៀមខ្លួនរបស់ទីម័រខាងកើត ក៏ដូច​ជាផល​ប៉ះពាល់​នៃការ​ពង្រីកស​មាជិក​ភាព​។ លទ្ធផ​លនិងអនុសាសន៍​របស់ក្រុមការងារ​នឹង​ត្រូវ​រាយ​ការណ៌​ជូន​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន​ដើម្បី​ធ្វើការ​ពិចារណាមុននឹងដាក់ជូនថ្នាក់ដឹក​នាំជាន់ខ្ពស់ ដើម្បីធ្វើការសម្រេច​ចិត្ត៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ