05/11/2019 11:04 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលអាស៊ាន - អ.ស.ប លើកទី ១០


 កិច្ចប្រជុំកំពូលអាស៊ាន - អ.ស.ប លើកទី ១០ (រូបថត៖ TTXVN)
 

ក្នុង​ក្រប​ខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា​ នាសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២​០១៩ នៅប្រទេសថៃ បានប្រព្រឹ​ត្តទៅកិច្ចប្រជុំកំពូល  អាស៊ាន - អ.ស.ប លើកទី ១០ ផងដែរ។
 
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានវាយតម្លៃខ្ពស់ចំពោះ​សារៈសំខាន់ របស់​អង្គការ​សហប្រជា​ជាតិ និង​អាស៊ាន​ក្នុងកិច្ចសហប្រតិបត្តិការ​ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ក្នុ​ងបរិបទ​ដែលស្ថានភាព​នៅលើ​ពិភព​លោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស​និងស្មុគស្មាញ និងការគំរាមកំហែង​ដល់សន្តិសុខ​មិនមែន​ប្រពៃណី​កាន់តែជាច្រើន បទឧក្រិដ្ឋកម្មតាមអ៊ិនធឺរណែ​ត ការរីករាលដាលជំងឺ ការប្រែប្រួលអាកាស​ធាតុ ក៏ដូច​ជាបញ្ហាជំលោះនៅមុទ្រខាងកើតជាដើម នោះថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់​លើភាព​ចាំបាច់នៃ​កិច្ច​សហប្រតិបត្តិការក្នុងការទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន​ ដូចជាការប្រែប្រួល​អាកាស​ធាតុ គ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេ​រវកម្មការ​ ជាដើម។ល។
 
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត កិច្ចប្រជុំបានពិនិត្យឡើងវិញមានការវិវឌ្ឍន៍ ដ៏គួរឲ្យបារម្ភដោយអះអាងថា សកម្មភាព​ឯកតោភាគីបានដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិនាពេលថ្មីៗនេះ កំពុងជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សន្តិភាព​ ស្ថិរភាពនិងសន្តិសុខ និងការធ្វើនាវាចរណ៍អាកាសចរដោយសេរីភាពនៅសមុទ្រខាងកើត។ អ.ស.ប បានសម្តែង​ការគាំទ្រចំពោះគោលជំហររបស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​ធ្វើកចិ្ច​សន្ទនាឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំនានាបានជឿជាក់​ថាឥណ្ឌូណេស៊ី​និង​វៀត​ណាម​ក្នុង​តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ នោះអាស៊ាន​និងអង្គការសហប្រជាជាតិនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែក​ដល់​សន្តិភាព​ សន្តិសុខនិង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងនៅលើពិភពលោកផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ